សារអេឡិចត្រូនិច
កម្ពុជា វៀតណាម ឡាវ និងថៃ ពិចារណាផ្អាកជំនួញសត្វឆ្កែ


ភ្នំពេញ: ​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង ថៃ កំពុង​ពិចារណា​ផ្អាក​ការនាំចេញ និង​នាំចូល​ឆ្កែ រយ​:​ពេល​ប្រាំ​ឆ្នាំ ដោយ​បារម្ភ​អំពី​ជំងឺ​ឆ្កែឆ្កួត​។ នេះ​បើតាម​សេចក្តីរាយការណ៍​មួយ​របស់​វៀតណាម​។

សារព័ត៌មាន VietnamNet Bridge បាន​រាយការណ៍​ថា ពាណិជ្ជកម្ម​សាច់សត្វ​បាន​កើនឡើង​ក្នុង​តំបន់​។ វា​ក៏បាន​មាន​ទំនាក់ទំនង​នឹង​ការកើត​ជំងឺ​មួយចំនួន​ដូចជា ព្រូន អាសន្នរោគ និង​ជំងឺ​ឆ្កែឆ្កួត​។​

​មន្ត្រី​មកពី​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ថៃ បានអោយ​យោបល់​ថា គេ​គួរតែមាន​ការវាយតម្លៃ អំពី​ទំនាក់ទំនង​រវាង​ការដឹកជញ្ជូន​ឆ្កែ និង​ការ​រាលដាល​នៃ​ជំងឺ​ឆ្កែឆ្កួត ហើយ​គេ​ក៏​គួរតែ​ជំរុញ​ការអនុវត្ត​លក្ខខណ្ឌ ចំពោះ​ការដឹកជញ្ជូន​សត្វ​ឆ្កែ​ដោយ​ខុសច្បាប់​។​ ​សារព័ត៌មាន​វៀតណាម និយាយថា ជំនួញ​សត្វ​ឆ្កែ បានផ្តល់​ចំណូល​ជាច្រើន​លាន​ដុល្លារ​ដល់​ពួក​រត់ពន្ធ​៕​