សារអេឡិចត្រូនិច
កម្ពុជា និងទីម័រឡេស្ត ចុះហត្ថលេខាលើអនុស្សារណ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម


ភ្នំពេញ: ព្រះរាជាណាចក្រ​កម្ពុជា និងសាធារណរដ្ឋ​ប្រជា​ធិ​ប​តេ​យ្យ​​ទី​ម័​រ​ឡេ​ស្ត បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស​។

តប​តាម​ការអញ្ជើញ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក កៃ​រ៉ា​ឡា សា​ណា​ណា ហ្គោ​ស​ម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ការពារជាតិ និង​សន្តិសុខ នៃ​សាធារណរដ្ឋ​ប្រជា​ធិ​ប​តេ​យ្យ​ទី​ម័​រ​ឡេ​ស្ត បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច ផ្លូវការ​រយៈពេល ៥ ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គិត​ចាប់​(​ពីថ្ងៃ​ទី ៥ ដល់ ៩ កញ្ញា ) ២០១៣​។​
​    ​    ​
​លោក កៃ​រ៉ា​ឡា សា​ណា​ណា ហ្គោ​ស​ម៉ៅ (Kay Rala Xanana Gusmao) ត្រូវបាន​ទទួល​ប​ដិ​ស​ណ្ឋា កិច្ច​ផ្លូវការ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃទី​៥ ខែ កញ្ញា ២០១៣ ។  លោក កៃ​រ៉ា​ឡា សា​ណា​ណា ហ្គោ​ស​ម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ការពារជាតិ និង សន្តិសុខ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្ត ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ា​ក់ទា​ក់បំ​ផុតពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

បន្ទាប់ពី​ពិធីត្រួតពល​ភាគី​ទាំងពីរ​ក៏បាន​ជួបចរចា​ទ្វេភាគី​ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ប្រមុខ​រដ្ឋាភិបាល នៃ ប្រទេស​ទាំងពីរ​កម្ពុជា ទី​ម័​រ​ឡេ​ស្ត បាន​សំដែង​នូវ​ការវាយតំ​លៃ​ខ្ពស់ និង កោតសរសើរ​ចំពោះ​ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​ដែល​កំពុង​ទទួលបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​។     ​    ​    ​    ​    ​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ៖ នៅក្នុង​ជំនួប​នោះ លោក កៃ​រ៉ា​ឡា សា​ណា​ណា ហ្គោ​ស​ម៉ៅ បាន​មានប្រសាសន៍​ជំរាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងជំនួប​ដ៏​មាន​សារៈសំខាន់​នោះ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​មកកាន់​ប្រទេស​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ និង ដើម្បី​ធ្វើការ​ពិនិត្យមើល​លើ​វិស័យ​សក្តានុពល​ផ្សេងៗ ទៀត​ដែល​ប្រទេស​ទាំងពីរ​អាចធ្វើ​ទំនាក់ទំនង​ជាមួយគ្នា​បាន​។     ​    ​    ​    ​    ​    ​    ​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មានប្រសាសន៍ថា ៖ នេះ​គឺជា​ការចាប់ផ្តើម​នៃ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ កម្ពុជា ទី​ម័​រ​ឡេ​ស្ត​។ តាមរយៈ​ជំនួប​ពិភាក្សាគ្នា​នោះដែរ សម្តេច​សូម​ចូលរួម​អបអរសាទរ​ចំពោះ​កំណើន សេដ្ឋកិច្ច​របស់​ប្រទេស​ទី​ម័​រ​ឡេ​ស្ត ដែលមាន​កំណើន​យ៉ាង​ល្អប្រសើរ បើទោះបីជា​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​ទទួលរង​នូវ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏ពិតមែន​។ ជាមួយគ្នានេះ​សម្តេច បានស្នើ​ដល់​លោកនាយក​រដ្ឋមន្ត្រី និង គណៈប្រតិភូ​ពិនិត្យមើល​ទៅលើ​លទ្ធភាព​នៃ​វិស័យ​ផ្សេងៗ​ដែល​ប្រទេស ទាំងពីរ​អាចធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បាន ពិសេស​លើ​វិស័យ​ស្រូវ​អង្ករ​ដែល​កម្ពុជា គឺជា​ប្រទេស​ផលិត​អង្ករ​ស្រាប់​។ ពាក់ព័ន្ធ និងបញ្ហា ​អាស៊ាន​សម្តេច​   តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ជំហរ​របស់​កម្ពុជា គឺ គាំទ្រ​ប្រទេស​ទី​ម័​រ​ឡេ​ស្ត ចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន​។

បន្ទាប់ពី​បញ្ចប់​នូវ​ជំនួប​ចរចា​ទ្វេភាគី​ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​រួចមក លោកនាយក​រដ្ឋមន្ត្រី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្ត និង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ធ្វើជា សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង បច្ចេកទេស រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្ត ដែល​ចុះ ហត្ថលេខា​រវាង លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ជាមួយ និងលោក ហ្វ្រេ​ន​ស៊ី​ស្កូ កា​បុល​ឌី​ឡាយ ( Francisco Kabualdi Lay) រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​   ឡេ​ស្ត​។
​    ​    ​
​បន្ទាប់មក​នៅ​រាត្រី​ថ្ងៃ​ដដែល​នោះដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា  បាន​ប្រារព្ធ​ពិធី​លាង​សាយភោជន៍ ជា​មហា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់បំផុត​ជូន​ចំពោះ លោក កៃ​រ៉ា​ឡា សា​ណា​ណា ហ្គោ​ស​ម៉ៅ នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្ត និង គណៈ ប្រតិភូ​ជាន់ខ្ពស់ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។     ​ 

នៅក្នុង​ពិធី​លាង​សាយភោជន៍​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សំដែង​នូវ​ការវាយតំ​លៃ​ខ្ពស់ និង កោតសរសើរ​ជូន​ចំពោះ​លោក កៃ​រ៉ា​ឡា សា​ណា​ណា ហ្គោ​ស​ម៉ៅ និង​គណៈប្រតិភូ​ជាន់ខ្ពស់ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នេះ​គឺជា​ការរួមចំណែក ដ៏​ធំធេង​ក្នុងការ​ជំរុញ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា ទី​ម័​រ​ឡេ​ស្ត ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​។
​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជូនពរ​សុខភាព​ល្អ​ឲ្យ​ការស្នាក់អាស្រ័យ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាន់តែ​ទទួលបាន​ជោគជ័យ​ថែមទៀត ដើម្បី​ជា​និមិត្តរូប​នៃ​ការ​រិត​ចំណង​សាមគ្គី និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ទី​ម័​រ​ឡេ​ស្ត​។
​    ​    ​
​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី ១ នៃ​ដំណើរ​ទស្សនកិច្ច​របស់ លោក កៃ​រ៉ា​ឡា សា​ណា​ណា ហ្គោ​ស​ម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ការពារជាតិ និង​សន្តិសុខ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​នី​ម័​រ​ឡេ​ស្ត នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។      ​    ​    ​    ​    ​    ​    ​    ​

នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥ ថ្ងៃ​នៅ​កម្ពុជា លោក កៃ​រ៉ា​ឡា សា​ណា​ណា ហ្គោ​ស​ម៉ៅ  និង ជួបពិភាក្សា​ទ្វេភាគី​ជាមួយ និង សម​ភាគី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។ ជាមួយគ្នានេះ​ភាគី​ទាំងពីរ និង​ចុះហត្ថលេខា​លើ​អនុស្សារណៈ នៃ​ការ​យោគ យល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បច្ចេកទេស រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្ត​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ លោក​និង អញ្ជើញ​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយនិង សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ជាមួយគ្នានេះ លោក​និង​មាន​គំរោង​អញ្ជើញ​ទស្សនា តំបន់​ប្រវត្តិសាស្ត្រ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ​រួមមាន សារមន្ទីរ​ជាតិ ព្រះបរមរាជវាំង ទស្សនា​ទីក្រុង​ភ្នំពេញ ផ្សារ​ធំថ្មី ទស្សនា​រោងចក្រ​កិនស្រូវ​អង្ករ​កសិកម្ម​រុងរឿង ក្នុងស្រុក​អង្គ​ស្នួល​ ខេត្តកណ្តាល ទស្សនា​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង ពិសេស​អញ្ជើញ​ទៅ​ទស្សនា​នៅតាម​បណ្តា​ប្រាង្គ​ប្រាសាទ​មួយចំនួន ក្នុង​ខេត្តសៀមរាប​៕
​    ​          ​    ​    ​    ​    ​    ​    ​    ​    ​    ​