សារអេឡិចត្រូនិច
ទិដ្ឋភាពដ៏ស្រស់ស្អាតនៃកោះ Raja Ampat រឺកោះស្តេចទាំង៤ នៅឥណ្ឌូនេស៊ី


តាមប្រវត្តិសាស្រ្ត កោះនេះគឺជាចំណែកមួយនៃ អាណាចក្រ Tidore ដែលនៅក្រោម អាណាចក្រ Maluku (ខេត្តមួយរបស់ប្រទេសឥណ្ឌូនេស៊ីបច្ចុប្បន្ន) ដែលក្រោយមកត្រូវបានឈ្លានពានដោយប្រទេស ហូឡង់។ ឈ្មោះថា កោះស្តេចទាំង៤ គឺមកពីរឿងព្រេងនិទានពីស្រ្តីម្នាក់រើសបានស៊ុត៧ ហើយស៊ុត៤បានញាស់ជាក្មេងប្រុស៤នាក់ ដែល ក្រោយមកបានក្លាយជាស្តេចទាំង៤ នៃកោះធំៗទាំង៤ នៃកោះ Raja Ampat នេះ។

កោះ Raja Ampat គឺជាឧទ្យានសមុទ្រកំសាន្តដ៏ស្រស់បំព្រង និងធំជាងគេ របស់ប្រទេសឥណ្ឌូនេស៊ី។ វាជាកន្លែង ដែលភ្ញៀវទេសចរចូលចិត្តទៅទស្សនាពីព្រោះតែទិដ្ឋភាពស្រស់ស្អាតគ្មានពីររបស់របស់បាតសមុទ្រ និងផ្កាថ្មនៅ ទីនោះ។