សារអេឡិចត្រូនិច
ស៊ុ​លត​ង់ហ្វីលីពីន មិន​ធ្វើតាម​បញ្ហា​របស់​ប្រធានាធិបតី​ហ្វីលីពីន​អំពី​ភាព​ទល់​ច្រក​នៅ​ម៉ាឡេស៊ី


ប្រធានាធិបតី​ហ្វីលីពីន លោក បេ​នី​ក​ណូ អាគី​ណូ បាន​ព្រមាន មេដឹកនាំ​ចលនា​អ៊ីស្លាម ស្តេច​ស៊ុ​លត​ង់ ហ្សា​ម៉ា​លុ​ល គី​រ៉ា​ម​ទី​៣ កាលពី​ថ្ងៃ​អង្គារ ​ថា លោក (​មេដឹកនាំ​ចលនា​អ៊ីស្លាម​នេះ​) នឹង​ប្រឈមមុខ​ចំពោះ​ការ​នុ​វត្ត​ន៍​តាមផ្លូវ​ច្បាប់​ទាំងស្រុង ដោយ​រួមទាំងការចាប់ខ្លួន​ផងដែរ បើសិន​​លោក មិន​ដក​ពួក​អ្នកគាំទ្រ​​ប្រដាប់​ដោយ​អាវុធ​របស់លោក​ចេញពី​រដ្ឋ​សាបា ក្នុងប្រទេស​ម៉ាឡេស៊ី​នោះទេ ។​


ហ្សា​ម៉ា​លុ​ល គី​រ៉ា​ម​ទី​៣ ដែល​ដឹកនាំ​អ្នកគាំទ្រ​របស់គាត់​ទាំង​១៨០​នាក់​ប្រដាប់​ដោយ​អាវុធ​ចូលទៅ​ កោះ​Borneo
​ប៉ុន្តែ ស៊ុ​ល​តង់​រូបនេះ មិន​អើពើ​ចំពោះ​ការព្រមាន​នេះ​ទេ ហើយ បាន​និយាយថា​ក្រុម​អ្នកគាំទ្រ​របស់គាត់​ទាំងនេះ បាន​កំពុង​ស្ថិតនៅក្នុង​ទឹកដី​ដែល​កំពុងមាន​ជម្លោះ​នេះ​។​

​បន្ទាប់ពី​មានការ​ព្រមាន​របស់​ប្រធានាធិបតី​ហ្វីលីពីន​មក​នោះ ក្រុមមន្ត្រី​ក្រសួងការបរទេស​ហ្វីលីពីន បាន​ជួប​ជាមួយ​​ក្រុម​អ្នកការទូត​ម៉ាឡេស៊ី​នៅ​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន ហើយក្នុងពេល​ជាមួយគ្នានេះដែរ ក្រសួងការបរទេស​ហ្វីលីពីន បាន​​បញ្ជូន​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​ខ្លួន​ទៅកាន់​រដ្ឋធានី​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ដើម្បី​ជួយ​បញ្ជ​ប់​វិបត្តិ​នេះ​។​

​ដោយបាន​ថ្លែង​នៅឯ​ស​ន្និ​សីទ​កាសែត​មួយ  លោក បេ​នី​ក​ណូ អាគី​ណូ បាន​អំពាវនាវ មេដឹកនាំ​ចលនា​អ៊ីស្លាម​នេះ ឲ្យ​ហៅ​ត្រឡប់​មក​ប្រទេស​វិញ​ពួក​អ្នកគាំទ្រ​របស់គាត់​ទាំង​១៨០​នាក់​​ពី​កោះប័រណេអូ​ក្នុង​រដ្ឋ​សាបា នៅក្នុង​ទឹកដី​ម៉ាឡេស៊ី ជាទី​ដែល​ពួកគេ​កំពុង​ប្រឈម​ការ​ឡោម​ព័ន្ធ​ដោយ​កងទ័ព​ម៉ាឡេស៊ី​អស់​រយៈពេល​២​សប្តាហ៍​កន្លងមកហើយ​នេះ​។ 

​លោក បេ​នី​ន​ណូ អាគី​ណូ បាន​ព្រមាន​ថា “​ត្រូវធ្វើ​ឲ្យ​ស្ថានភាព​នៃ​វិបត្តិ​នេះ​វិលត្រឡប់​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ មុនពេល​វា​យឺត​ពេលនោះ ”​។

ស្តេច​ស៊ុ​លត​ង់ ហ្សា​ម៉ា​លុ​គីរ៉ាមទី៣និងអ្នកគាំទ្រអះអាងថាទឹកដីមួយចំណែកនៃកោះ
ប័រណេអូធ្លាប់ជាអតីតបុរីស្តេចស៊ុលតង់របស់ពួកគេហេតុដូច្នេះហើយបានជាពួកគេបាន
បញ្ជូនមនុស្សទៅកាន់កាប់ទឹកដីមួយផ្នែកនៅក្នុងសាបារបស់ម៉ាឡេស៊ីដែលចាត់ទុកពួក
គេជាជនជ្រៀតចូលខុសច្បាប់។

ម៉ាឡេស៊ីបានកំណត់ពេលអោយក្រុមនេះចាកចេញពីទឹកដីរបស់គេបើមិនដូច្នេះទេនឹងប្រឈមការបង្រ្កាប៕