សារអេឡិចត្រូនិច
អាហារ​គួរ​ចៀសវាង​សម្រាប់​អ្នក​លើសឈាម​


លើសឈាម ជា​អាការៈ​ជំងឺ​ទូទៅ​និង​គ្រោះថ្នាក់ ។ របប​ទទួលទាន មាន​តួនាទី​សំខាន់ ជាពិសេស​ចំពោះ​អ្នក​លើសឈាម ។​ ​ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ​មួយ​ចំនួន​ដែល​អ្នក​លើសឈាមគួរ​ចៀសវាង​ប្រើប្រាស់​ ៖
​១. ​ជ្រក់​ត្រសក់​ ៖ ជ្រក់ត្រសក់​ផ្ទុក​កាឡូរី​តិច ជា​រឿង​ល្អ​សម្រាប់​សុខភាព ។ តែ​ប្រភេទ​អាហារ​នេះ​មាន​បរិមាណ Na ខ្ពស់ (Na ធ្វើឱ្យ​កន្ត្រាក់​សរសៃឈាម មាន​ឥទ្ធិពល​ដល់​ដំណើរការ​ដឹកជញ្ជូន​ឈាម​ទៅដល់​បេះដូង និង​បង្ក​ជា​អាការៈ​លើសឈាម​) ។ ផ្លែ​ត្រសក់​ត្រាំ​មួយ​អាច​ផ្ទុក​៥៧០​មិល្លីក្រា​ម Na ប្រហាក់ប្រហែល​នឹង​១/៣​កម្រិត​កំណត់ Na ដែល​អ្នក​អាច​ប្រើប្រាស់​ក្នុង​មួយថ្ងៃ ។​

២. ​ដំឡូងបារាំង​ចៀន​ ៖ ទោះបី​ភោជនីយដ្ឋាន​មួយចំនួន​ចៀន​ដំឡូង បារាំង​ដោយ​ប្រេង ពុំមាន trans fat  (​អាស៊ីត​ខ្លាញ់​) តែ​បរិមាណ​សារជាតិ​ខ្លាញ់​និង Na នៅតែ​ខ្ពស់ ។ ដំឡូងបារាំង​ចៀន​មួយ​ចាន​ធុន​ល្មម​ផ្ទុក ២៧០ មិល្លីក្រា​ម Na និង​១៩​ក្រាម​សារជាតិ​ខ្លាញ់ ។​

៣. ហ​ត​ដក​សាច់ជ្រូក​ ៖ អាច​ជា​អាហារ​ដ៏​ពេញចិត្តប្រសិន​អ្នក​មិន​លើសឈាម ។ ហត​ដក​៣​បន្ទះ​ផ្ទុក ២៧០ មិល្លីក្រា​ម Na និង​៤,៥​ក្រាម​សារជាតិ​ខ្លាញ់ ។​

៤​. ទឹកដោះគោ​ ៖ ជា ​ប្រភព​ផ្គត់ផ្គង់​កាល់ស្យូម​មួយ តែ​ក៏​ផ្ទុក​សារជាតិខ្លាញ់​ច្រើន ។ ក្នុង​ទឹកដោះគោ​មួយ​កែវ​មាន​៨​ក្រាម​សារជាតិ​ខ្លាច់ និង​៥​ក្រាមសារជាតិ​ខ្លាច់​មិន​រលាយ។ ជាតិ​ខ្លាញ់​មិន​រលាយ​មិនល្អ​សម្រាប់​អ្នក​ជំងឺថ្លើម ហើយ​ក៏​គ្រោះថ្នាក់​សម្រាប់​អ្នក​លើសឈាម ។​

៥. ​នំ​ចៀន​ ៖ នំ​ចៀន​មួយ​អាច​ផ្ទុក​២០០​កា​ឡូរី និង​១២​ក្រាម​សារជាតិ​ខ្លាញ់មិន​ល្អ​សម្រាប់​សុខភាព​របស់​អ្នក​។​
​៦. ​ប៊័រ​រុក្ខជាតិ​ ៖ ប្រភេទ ​អាហារ​នេះ​មិន​គ្រោះថ្នាក់​ទាំងស្រុង​ឡើយ ។ ចំពោះ​អ្នក​លើសឈាម​ពួកគេ​ត្រូវ​ការធានា​ប្រភេទ​ប៊័រ​រុក្ខជាតិ ដែល​គេ​ប្រើប្រាស់​មិន​ផ្ទុក​សារជាតិ​ខ្លាញ់​មិន​រលាយ​។  ចូរ​អាន​ឱ្យ​ហ្មត់ចត់​ព័ត៌មាន​លើ​ប្រអប់ ដើម្បី​មាន​ជម្រើស​ល្អ​សម្រាប់​សុខភាព ។​

៧. ​ស្ករ​ ៖ រឿង ​ចង់​និយាយ​ដល់​នៅទីនេះ គឺ​ប្រភេទ​អាហារ​មាន​បរិមាណ​កាឡូរី និង​ស្ករ​ហួស​កម្រិត ដូចជា​នំ​ប៊ី​សគ្វីត និង​សូកូឡា ។ អាហារ​នេះ​អាច​ធ្វើឱ្យ​ធាត់ ជា​កត្តា​គ្រោះ​ថ្នាក់​មួយ បង្ក​ជា​ជំងឺលើសឈាម ។​

៨. ស្រា​ ៖ ផឹកស្រា​ អាច​ធ្វើឱ្យ​លើសឈាម ។ ស្រា​ក៏​អាច​បង្ករ​បួស​ឱ្យគែម​សរសៃឈាម ទន្ទឹម​នោះ​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ត្រូវ​បន្ថែម​ជំងឺ​ផ្សេងៗ​ទៀត ។​

៩. ​សាច់​ក្រហម​ ៖ ចំពោះ​អ្នក​លើសឈាម​, ត្រូវ​កំហិត​ដល់​កម្រិត អតិបរមា​ការបរិភោគ​សាច់​ក្រហម​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ ។ ប្រភេទ​អាហារ នេះ​ពុំ​ត្រឹមតែ​មាន​ពាក់ព័ន្ធ​ដល់​ជំងឺលើសឈាម​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើឱ្យ​កើនគ្រោះថ្នាក់ គ្រោះថ្នាក់​ដទៃ​ទៀត​ប្រសិន "​ជ្រុល​" ទទួលទាន​ច្រើន ៕