សារអេឡិចត្រូនិច
សន្និសីទ​អន្ដរជាតិ ថ្នាក់​តំបន់​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​


ខេត្តសៀមរាប: ដើម្បីឱ្យ​ពិភពលោក​បានឮ និង​បានឃើញ​ឱ្យ​កាន់តែច្បាស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រ​វ​ត្ដិ​សាស្ដ្រ និង​ធម្មជាតិ ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សហការ​ជាមួយ​អង្គការ WTO បានរៀបចំ​ព្រឹ​ត្ដិ​ការណ៍​ដ៏​ធំ​មួយ គឺ​នៅ​តំបន់​ទេសចរណ៍​ខេត្ដ​សៀមរាប ដែល​ផែនការ​នោះ​មាន​ឈ្មោះថា សន្និសីទ​អន្ដរជាតិ​តំបន់​របស់​អង្គការ​ទេសចរណ៍​ពិភពលោក ស្ដីពី “​ការអភិវឌ្ឍន៍​ទេសចរណ៍​នៅក្នុង​តំបន់​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​”​។
​    ​
​ការបញ្ជាក់​បែបនេះ គឺធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា​នេះ​នៅ​សាលា​ខេត្ដ​សៀមរាប ក្រោម​វត្ដ​មាន​ចូលរួម​របស់ លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ដ​សៀមរាប និង​ជំនាញ​ពាក់ព័ន្ធ​របស់​ក្រសួងទេសចរណ៍ រួមទាំង​មន្ទីរជំនាញ​ចំរុះ​ឱ្យ​សាលា​ខេត្ដ​សៀមរាប​ចួ​ល​រួម ដើម្បី​ទទួលយក​នូវ​ផែនការ​ខាងលើ​ផងដែរ​។​
​    ​
​បើតាម​ការបញ្ជា​ក់រប​ស់លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យដឹងថា សន្និសីទ​អន្ដរជាតិ​តំបន់​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ស្ដីពី “​ការអភិវឌ្ឍន៍​ទេសចរណ៍​នៅក្នុង​តំបន់​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​” នេះ​ដែល​រៀបចំឡើង​នៅ​ខេត្ដ​សៀមរាប​នឹងធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៣ ខែវិច្ឆិកា​ខាងមុខនេះ ដោយមាន ការចូលរួម​ដោយផ្ទាល់​ពី​អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក និង​មាន​ប្រទេស​ជាង​៣០​ទៅ​៤០​ប្រទេស និង​មាន​សមា ជិ​ក​ប្រមាណ​២០០​នាក់​បាន​អញ្ជើញ​ចូលរួម​។​
​    ​
​លោក ថោង ខុន បាន​បញ្ជាក់ថា នេះ​ជា​ព្រឹ​ត្ដិ​ការ​ណ៏​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍន៍​ប្រទេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ​រាជរដ្ឋាភិបាល​អាណ​ត្ដិ​ទី​៥ នៃ​រដ្ឋសភា បានកើត​ឡើង និង​ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យ​ពិភពលោក​បានដឹង​កាន់តែច្បាស់​នូវ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ពិភពលោក​ទាំងមូល​ឱ្យឃើញ​កាន់តែច្បាស់​។​
​    ​
​លោក​ថោង ខុន បាន​បញ្ជាក់ថា សន្និសីទ​អន្ដរជាតិ​តំបន់​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ស្ដីពី “​ការអភិវឌ្ឍន៍​ទេសចរ​ណ៍​នៅក្នុង​តំបន់​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​” ដែល​គ្រោង​រៀបចំ​រយៈពេល​៣​ថ្ងៃ​នៃ​ដើមខែ​វិច្ឆិកា​ខាងមុខ គឺ​គោលបំណង​សំខាន់​ធំ​បំផុត គឺ​ទាក់ទង​ទៅនឹង​មរតក  ការគ្រប់គ្រង​ធនធានធម្មជាតិ​នៅក្នុង​តំបន់​សៀមរាប​អង្គរ​ថែម​ទៀតផង​។ ព្រោះថា​តំបន់ សៀមរាប​អង្គរ មិនមែន​មានតែ​ប្រាសាទ នៃ​វប្បធម៌​មួយ​មុខ​នោះទេ គឺ​បាន​ផ្សាភ្ជាប់​ទៅនឹង​ធម្មជាតិ​ថែមទៀត​ផង​។​
​    ​
​អ្វីដែល​សំខាន់បំផុត​ដែល​លោក​ថោង ខុន បានលើកឡើង​នោះ​គឺ ព្រឹ​ត្ដិ​ការណ៍​នោះ​ត្រូវបាន​ការអញ្ជើញ​ចូលរួម​ពី​អគ្គលេខាធិការ​អង្គការ​បេតិកភណ្ឌ​ពិភពលោក​ដោយផ្ទាល់ ហើយ​លោក ថោង ខុន គ្រោង​សុំ​យោបល់​ដ៏​ខ្ពង់ខ្ពស់​ពី  ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​បើក ឬក៏​ចាត់តាំង​ឧបនាយករដ្ឋមន្ដ្រី​មួយរូប​មក​ចូលរួម​បើក​។​
​    ​
​លោក ថោង ខុន បាន​មានប្រសាសន៍​ឱ្យដឹងទៀតថា ការគ្រប់គ្រង​មរតក​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក ដែល​កម្ពុជា​រៀបចំឡើង​នេះ​គឺជា​ការដក​បទពិសោធ​ន៍​មួយ​សំរាប់​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល​ផងដែរ​។ លោក​លើកឡើងថា ជាមួយនឹង​ព្រឹ​ត្ដិ​ការណ៍​នេះដែរ យើង​ត្រូវ​រៀបចំ​ទីក្រុង​សៀមរាប​ឱ្យមាន​ល្អ​ស្របតាម​ខេត្ដ​ទេសចរណ៍​របស់​យើង ដែល​ពិភពលោក​បានដឹងហើយថា ទីនេះ​មាន​ទាំង​វប្បធម៌ និង​ធម្មជាតិ​នៅ​ជាមួយគ្នា​។ កម្ពុ​ជាមាន​អាង​ទន្លេសាប ទាក់ទង​ដល់​អេកូ​ទេសចរណ៍ និង​ធម្មជាតិ​ដែលជា​ប្រភព​នៃ​ចំណូល​មិនចេះ​រីងស្ងួត​សំរាប់​សហគមន ក៏ដូចជា​ការបង្កើត​នូវ​មុខរបរ​ការងារ​ដល់​សហគមន៍​ក៏ដូចជា​ប្រជាជន​។​
​    ​