សារអេឡិចត្រូនិច
អ័ព្ទ​និង​ព្យុះ​ខ្សាច់​គ្រប់​ដណ្តប់​លើ​ទីក្រុង​ប៉េកាំង


ព្យុះ​ខ្សាច់​ដែល​បាន​គ្រប់​ដណ្តប់​លើ​ទីក្រុង​ប៉េកាំង​នេះ បាន​បង្ក​ឲ្យ​ខ្យល់អាកាសនៅ​ទីក្រុង​នេះ​ឡើងដល់​កំរិត​ដ៏​គ្រោះថ្នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ប្រជាជន​នៅក្នុង​ទីក្រុង​ប៉េកាំង ត្រូវបាន​ជំរុញ​ឲ្យ​ស្ថិតនៅ​ក្នុងផ្ទះ ប៉ុន្តែបើសិន​ពួកគេ​ធ្វើ​ដំ​ណើ​រ​នៅ​ខាងក្រៅ​នេះ​ត្រូវ​ពាក់​ម៉ាស​ដើម្បី​បញ្ចៀស​​ពី​បញ្ហា​ជំងឺ​ផ្លូវដង្ហើម ខណៈដែល​ពួកគេ​ស្ថិតនៅក្នុង​បរិយាកាស​ដ៏​អាក្រក់​បែបនេះ​។​

​មណ្ឌល​គ្រប់គ្រង​បរិស្ថាន​ក្រុង​ប៉េកាំង បាន​និយាយថា បរិស្ថាន​ដ៏​អាក្រក់​នេះ ក៏បាន​គ្រប​ដណ្តប់​លើ​ទី​ក្រុម​មួយចំនួនទៀត​ដែរ​​ដូចជា​នៅ​ទីក្រុងទៀនជីន និង​នៅ​ខេត្តហេប៉ី ក្នុងប្រទេស​នេះ ។​

​ដោយសារតែ ផ្សែង​លាយ​អ័ព្ទ​និង​ព្យុះ​ខ្សាច់​ដែល​នាំ​ឲ្យ​មាន​ភាព​ងងឹត​នេះ ជើង​ហោះ​ហើរ​នៃ​យន្តហោះ​ជាច្រើន​ត្រូវបាន​ពន្យារពេល​ហើយ​​ផ្លូវធំៗ​ក្នុង​ទីក្រុង​នេះ ត្រូវបាន​បិទ​ផងដែរ​។​

​មណ្ឌល​គ្រប់គ្រង​បរិស្ថាន​ក្រុង​ប៉េកាំង បាន​និយាយថា​ខ្សាច់​ទាំងនេះ​បាន​បក់បោក​មក​ដោយ​ខ្យល់​បក់​ខ្លាំង​ពី​​តំបន់​អ៊ីននឺម៉ុង​ហ្គោ​លី និង មកពី​វាល​ខ្សាច់ហ្គោប៊ីនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ម៉ុង​ហ្គោ​លី​៕