សារអេឡិចត្រូនិច
ទៅទស្សនាតំបន់បេតិកភណ្ឌពិភពឧទ្យានជាតិបឹង Plitvice


ឧទ្យានជាតិបឹង Plitvice គឺជា​ឧទ្យានជាតិ​ចំណាស់​បំផុត​នៅ​ក្នុង ទ្វីប​អឺរ៉ុបភាគ​អាគ្នេយ៍ និងជាឧទ្យានជាតិ​ធំ​ជាងគេ​បំផុត​នៅ​ក្នុងប្រទេសក្រូអាស៊ី ។ ឧទ្យាន​ជាតិនេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៤៩ នឹង​ស្ថិតនៅ​ក្នុង​ជួរ​ភ្នំ karst នៃ​តំបន់​ភាគក​ណ្តា​ល​ប្រទេសក្រូអាស៊ី​ នឹងមានព្រំប្រទល់ជាប់នឹងប្រទេសបូ​ស្ន៊ី ​និង​ហឺហ្ស៊េហ្គោវីណា ។

នៅ​ក្នុង​ឆ្នាំ ១៩៧៩ ឧទ្យានជាតិបឹង Plitvice ត្រូវ​បានដាក់បញ្ចូលទៅក្នុងអង្គការ​យូ​ណេ​ស្កូ​ ជាបេតិកភណ្ឌ​ពិភពលោក ក្នុង​ចំណោម​តំបន់​ធម្មជាតិ​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភពលោក​ ដោយសារតែតំបន់នេះពោរពេញទៅដោយទិដ្ឋភាពដ៏ ស្រស់ស្អាត និងជាព្រៃដែលជម្រករបស់សត្វប្រភេទដ៏កម្រមួយចំនួនដូចជា ខ្លាឃ្មុំ ចចក និងបក្សី។ ចង់ដឹងថាឧទ្យាន នេះ មានសម្រស់ស្រស់ស្អាតយ៉ាងណាសូមទស្សនាទាំងអស់គ្នា។