សារអេឡិចត្រូនិច
ពង្រឹងរួចតាមគម្រោង នូវជញ្ជាំងស្ពានហាល និងរៀបដងខ្លួនយក្ស និងទេវតា


បន្ទាយមានជ័យ: ក្រុមការងារ​អភិរក្ស នៃ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បូរាណ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រចាំ​នៅ​ប្រាសាទបន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​បន្ត​ស្ថាបនា​ឡើងវិញ ស្ពាន​ហាល​ខាងត្បូង​ប្រាសាទ​។​
​    ​
​លោក គឹម សុ​ធិ​ន ប្រធាន​នាយកដ្ឋាន គាំពារ និង អភិរក្ស​សំណង់​បូរាណ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រាប់​គេហទំព័រ CEN ថ្ងៃទី​១៤ តុលា​ថា​: ដោយ​ប្រើ​ថវិកា​រាជរដ្ឋាភិបាល​កម្ពុជា​នោះ គម្រោង​អភិរក្ស​ស្ពាន​ហាល​ខាងត្បូង​នៃ​ប្រាសាទបន្ទាយឆ្មារ មកទល់ពេលនេះ ក្រុមការងារ​ពង្រឹង​រួចរាល់​នូវ​ជញ្ជាំង​ស្ពាន​ហាល​ដូច​តាម​គម្រោង​។​ លោក គឹម សុ​ធិ​ន បន្តថា​: ក្រុមការងារ​ក៏បាន​រៀប​ដងខ្លួន​ទេវតា និង​ដងខ្លួន​នាគ នៃចំ​លាក់​យក្ស និង​ទេវតា ទាញព្រ័ត្រ តាម​លំនាំ​រឿង​កូ​សមុទ្រ​ទឹកដោះ បាន​មួយចំនួនធំ​ដែរ​។​
​    ​
​លោក​បន្តថា​: "​ក្រុមការងារ​អភិរក្ស​បាន​ជួសជុល និង ស្ដារឡើងវិញ​ប្រាសាទ​បូរាណ​ខ្មែរ នាំអោយមាន​មោទនភាព​ណាស់​ថា បុព្វបុរស​ខ្មែរ​ប៉ិនប្រសព្វ​ណាស់ ក្នុង​ការរៀប​ថ្ម ដូចជា រូបភាព​ដើម​របស់​នាគ​ទាំង​ខាង​ទេវតា និង ទាំង​ខាង​យក្ស គួរអោយ​ស្ងើច​ស្ងប់​ស្ងែ​ង​ណាស់​"៕​