សារអេឡិចត្រូនិច
ភ្ញៀវទេសចរ​បរទេស ចូល​តាម​ច្រក​ប៉ោយប៉ែត ធ្លាក់ចុះ​


ខេត្តបន្ទាយមានជ័យ​: ភ្ញៀវទេសចរ​បរទេស ចូលមក​ទស្សនា​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ធ្លាក់ចុះ ក្នុង​ខែកញ្ញា ដល់​ដើមខែ​តុលា ឆ្នាំ​២០១៣​នេះ ដោយ​កត្តា ១​ចំនួន ដូចជា ទឹកជំនន់ ភ្លៀង​ធ្លាក់ ជា​រដូវក្ដៅ​ភ្ញៀវ​ចុះ និង​កត្តានយោបាយ​។​

​លោក សៅ ប៊ុន​រិ​ទ្ធ មេ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ប្រាប់​គេហទំព័រ CEN ថ្ងៃទី​១៤ តុលា​ថា ខែកញ្ញា​កន្លងមក ភ្ញៀវទេសចរ​បរទេស ចូលមក​ទស្សនា​កម្ពុជា​ពិសេស ខេត្តសៀមរាប ដោយ​ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៉ោយប៉ែត បាន​ធ្លាក់ចុះ បើ​ធៀប​នឹង​ខែ​មុន​។​

​ប៉ុន្តែ​នៅមាន​ជនជាតិ​ចម្រុះ​ច្រើន​ដដែល គឺ​ចំនួន ១០៤​ជនជាតិ ក្នុងនោះ​ជនជាតិ​ថៃ នាំមុខ​ច្រើនជាងគេ​ចំនួន​៧.៥៦៤​នាក់​។ បន្ទាប់មក រុស្ស៊ី​ចំនួន​៣.៨១១​នាក់​។ កូរ៉េ​(​ខាងត្បូង​)២.១៨៣​នាក់​...​។​

​លោក សៅ ប៊ុន​រិ​ទ្ធិ បន្តថា “​ខែកញ្ញា​មាន​ភ្ញៀវ​ចូលមក ៣៧.០៦២ នាក់ ដែល​តិចជាង​ខែ​មុន​” ហើយ​នៅ​ដើមខែ​តុលា ក៏​នៅមាន​តិច​។​

​ទោះយ៉ាងណា ភ្ញៀវ​នឹង​កើន​វិញ នៅ​រំលង​ខែ​ទៀត ជា​រដូវ​ភ្ញៀវ​កើន​នោះ ភ្ញៀវ​នឹង​មក​ច្រើន​វិញ​៕​