សារអេឡិចត្រូនិច
​ចេកអំបូង​ ជា​ឱសថ​ព្យាបាល​រោគ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​


សកលវិទ្យា​ល័យ លី​វី​ភូ​ល ដ៏​ល្បីឈ្មោះ​របស់​អង់​គ្លេ​ង​បាន​រកឃើញថា សារធាតុ​ចម្រាញ់​ចេញពី​ផ្កា​ស្ពៃ​ខាត់ណា និង​ចេកអំបូង​វា​ជួយ​ព្យាបាល​រោគ​ក្រពះ​ផ្សេងៗ​បាន ។

បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​នៅក្នុង​បន្ទប់​ប្រតិបត្តិ​ការពិសោធន៍​គេ​បាន​រកឃើញថា កាក​សរសៃ​ពី​បន្លែ​វា​ជួយ​ការពារ​រាងកាយ​តាម​ធម្មជាតិ ប្រយុទ្ធ​ជាមួយ​អាការ រលាក​ក្នុង​ក្រពះ ។​

អ្នក​ពិសោធន៍​កំពុងតែ​រង់ចាំ​មើល​លទ្ធផល​ថា និង​ប្រើ​វា​ជា​អាហារ​ជា​ឱសថ ជាមួយនិង​រោគ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​បានដែរ​ឬ​អត់ ព្រោះ​រោគ​នេះ​វា​ធ្វើ​ឲ្យ​រាគរូស និង​ឈឺពោះ​ដែល​បច្ចុប្បន្ន​គេ​ជឿថា វា​កើតចេញពី​កក្តា​កនុង​បរិស្ថាន និង​ប្រព័ន្ធ​ពូជ​ម្នាក់ៗ ។​

អ្នកវិទ្យាសាស្ត្រ​កំពុង​ផ្តោត​ការស្រាវជ្រាវ ពិនិត្យ​មើលថា អាហារ​ដែលមាន​កាក​ស​រ​សៃ ច្រើន​ក្នុងការ​ទទួលទាន ដើម្បី​ជួយ​ការ​បន្ទោ​របង់ ដូចជា​បន្លែ វា​ជួយ​កោសិកា​ក្នុង​ពោះវៀន បណ្តេញ​បាក់តេរី បង្ក​គ្រោះថ្នាក់​ចេញមក​បាន​ដោយ​របៀប​ណា ។ គេ​បាន​រកឃើញថា កាក​សរសៃ​ពី​ផ្លែ​ចេក​ខ្នាត​ដ៏​ធំ​មួយ ជាមួយនិង​ផ្កា​ស្ពៃ​ខាត់ណា​អាច​និង​មាន​ប្រយោជន៍ ក៏ប៉ុន្តែ​សារធាតុ​ការពារ​ផ្អូម​ដែល​មាននៅ​លាយ​ក្នុង​អាហារ ចំអិន​ស្រាប់​អាច​បំ​ឡែ​ង​ឲ្យ​កើត​បញ្ច្រាសទិស​គ្នា ។​

វេជ្ជបណ្ឌិត បារី​ខែម​បែ​ល បាន​ពិសោធន៍​ឃើញថា ចំណែក​ផ្សំ​ផ្សេងៗ​នៃ​អាហារ​អាច​និង​មាន​ផល​ជាមួយ នឹង​ការ​បំលាស់​ទី​របស់​បាក់តេរី​ឆ្លងកាត់​ក្រពះ​យ៉ាងខ្លាំង ។ លោក​បាន​បន្តទៀតថា ការងារ​របស់​យើង​បាន​បង្ហាញថា អាចជា​វត្ថុ​ចាំបាច់​អ្នកជំងឺ​ប្រភេទ​នេះ ដែល​ត្រូវ​ជ្រើសរើស​ទទួលទាន តែ​អាហារ​ដែលមាន​ប្រយោជន៍ នឹង​កំណត់​អាហារ​ចំអិន​ស្រាប់​ឲ្យ​កាន់តែ​តិច​ចុះ ៕