សារអេឡិចត្រូនិច
ពិសា​ទឹកតែ ជួយ​កាត់បន្ថយ​ក្លិន​មាត់​


ក្រៅពី​គុណសម្បត្តិ​ជួយ​ជម្រះ​ជាតិ​ខ្លាញ់ នៅមាន​គុណសម្បត្តិ​ក្នុង​ការជួយ​បន្ថយ​ក្លិន​មាត់ និង​ការការពារ​ពុក​ធ្មេញ​ផងដែរ ព្រោះ​ក្នុង​ទឹកតែ​មាន​ជាតិ​ថ្នាំ អាច​កម្ចាត់​មេរោគ​បាន ទើប​ធ្វើ​ឲ្យ​ការ​ទទួលទាន​ទឹកតែ អាចជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ដំណាលគ្នា​នឹង​ការ​កម្ចាត់​មេរោគ ទោះជា​តែ​ខ្មៅ ឬ​តែ​បៃតង​ក្តី ប៉ុន្តែ​តែ​បៃតង​អាច​ទប់ស្កាត់​មេរោគ​វីរុស​បាន បានល្អ​ជាង ។​ ​ទោះជា​យ៉ាងនេះ​ក្តី ប្រសិនបើ​តែ​នោះ ត្រូវ​ចម្រាញ់​ជាតិ​កាហ្វេ​អ៊ី​ន​ចោល និង​ធ្វើ​ឲ្យ​ឃើញ​លទ្ធផល​តិច ។ ចំណែក​សារធាតុ​មួយទៀត មាន​ឈ្មោះថា ផូ​លី​ហ្វេ​ណុល (Polyphenol) ក៏មាន​គុណសម្បត្តិ​ទប់ស្កាត់​មេរោគ​ដែល​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់ និង​រក្សា​សុខភាព មាត់​-​ធ្មេញ បាន​ទៀតផង ដែល​ទៅ​បំផ្លាញ​សារធាតុ​ផ្សំ​ដែល​មេរោគ​បាន​បង្កឡើង​ឲ្យ​មាន​ជា​ក្លិន​មាត់ ប៉ុន្តែ​ទោះជា​បានទទួល​ទាន​ទឹកតែ ក៏ត្រូវ​ដុះ​សម្អាត​ធ្មេញ​ផងដែរ ទើប​គ្រប់គ្រាន់ ៕