សារអេឡិចត្រូនិច
រកលុយបានរាប់រយលាន​ដុល្លារ​ ពីសំណល់នំប៉័ង


Meyer Luskin គឺជា​ពាណិជ្ជករ​ម្នាក់ ហើយក៏​ជា​សម្បុរ​សជន​ផងដែរ រស់នៅ Los Angeles ។ ទ្រព្យសម្បត្តិ​របស់លោក​នៅ​ឆ្នាំ ២០១៣ បាន​កើន​ដល់​១​ពាន់​លាន​ដុល្លារ ។ Scope Industries របស់គាត់​ជា​វិស័យ​នាំមុខ​ក្នុងការ​កែច្នៃ​សំណល់​នំប៉័ង​ឲ្យ​ទៅជា​ចំណី​សត្វ ។ ក្រុមហ៊ុន​នេះ បាន​បង្កើត​តាំងពី​ឆ្នាំ​១៩៥០ ហើយ​បច្ចុប្បន្នកំពុង​ក្លាយជា "​ម៉ាស៊ីនបោះពុម្ព​លុយ​" អាស្រ័យ​ដោយ​វា​នាំមក​នូវ​ប្រាក់ចំណូល​១២០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ ។​

លោក Meyer ពុំមែន​ជា​ប្រភេទ​អ្នក​ចូលចិត្ត​បង្ហាញ​មុខមាត់​ទេ ។ មានតែ​ម្តងគត់​ដែល​គេ​បាន​ស្គាល់​គ្រា​ដែល​លោក​ត្រូវ​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​មួយពេលដែល​លោក​បរិច្ចាក​ប្រាក់​១០០​លាន​ដុល្លារ ឲ្យ​ទៅ​សាលា UCLA ដែល​លោក​ធ្លាប់បាន​រៀន ។​

​ឆ្នាំនេះ​គាត់​អាយុ​៨៧​ឆ្នាំ ជា​ស្ថាបនិក និង CEO របស់​ក្រុមហ៊ុន Scope Indussteis មាន​ស្នាក់ការ​នៅ Los Angeles ប្រតិបត្តិការ​ជំនួញ​លើ​ផ្នែក​កែច្នៃ​នំប៉័ង និង​គ្រាប់​ធញ្ញជាតិ​ឡើងវិញ ធំជាងគេ​នៅ​សហរដ្ឋ ។​

​តាមច្បាប់​របស់​អាមេរិក បណ្តា​ហាង​លក់ដូរ​ទាំងអស់​ត្រូវ​គ្រវាត់ចោល​នំប៉័ង នំ​ផ្អែម​... ប្រសិនបើ​វា​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ ។ លើសពីនេះ​ទៀត ច្បាប់​ក៏​គេ​ពុំ​អនុញ្ញាត​ឲ្យ​ប្រមូល​ទំនិញ​ប្រភេទ​នេះ ទៅ​ចែកជូន​អ្នក​ទីទាល់ក្រ​អាស្រ័យ​ដោយ​ប៉ះពាល់​សុខភាព​របស់​អ្នក​ទាំងនោះ ។​

​ហេតុនេះ តាំងពី​ហាង​ផលិត​តូចៗ​រហូតដល់​រោងចក្រ​ធំៗ​បាន​បញ្ចេញ​នូវ​សំណល់​ដូច​ពោល​ខាងលើ​ពុំ​តិចតួច​ទេ ។ ម្យ៉ាងទៀត ក៏​កំទេចចោល​នំ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​បែបនេះ​ត្រូវ​ចំណាយលុយ​ច្រើន​គួរសម​ដែរ ។​

​ហេតុនេះ Scope បាន​លេចមុខ​ឡើង ។ ពួកគេ​រៀបចំ​ម៉ាស៊ីន​គាប​សំណល់​ឧស្សាហកម្ម ប្រែក្លាយ​អ្នកប្រមូល​សំរាម ទៅជា​ភ្នាក់ងារ ប្រមូល​នំ​ទាំងនោះ​ឲ្យ​ខ្លួន ។​

​គាត់​បាន​បង្កើត​រោងចក្រ​កែច្នៃ​វត្ថុ​សំណល់​ទាំងនេះ​នៅ​រោងចក្រ​ចំនួន​២២ ពាសពេញ​ប្រទេស​អាមេរិក ។​
​ពិតជា​ទម្រង់​មុខរបរ​មួយ​ដ៏​អស្ចារ្យ ។ ជោគជ័យ​របស់គាត់​គឺ​បាន​ក្លាយជា​សារ​ដល់​អ្នករកស៊ី​ទាំងអស់​ថា ៖ កត្តា​សំខាន់​ពុំមែន​លើ​លុយកាក់​ទាំងស្រុង​ទេ ។ អ្នក​អាច​ក្លាយជា​មហាសេដ្ឋី បាន​ឲ្យ​តែ​ព្យាយាម​រក​ឱកាស ក្តាប់​ឱកាស​ឲ្យ​ជាប់ បូកផ្សំ​ជាមួយ​គោល​គំនិត​របស់ខ្លួន​នោះ ៕