សារអេឡិចត្រូនិច
ក្រសួងការពារជាតិ ជួប បឹងកេត​


League សប្ដាហ៍​នេះ​នៅ​ថ្ងៃ​សៅរ៍​ទី ២ កុម្ភៈ​មាន ៣ ប្រកួត​ដោយ​ប្រកួត​នៅ​ស្ដា​ត​អូឡាំពិក ២ ប្រកួត និង​នៅ​ស្ដា​ត​ចាស់​មួយ​ប្រកួត ។​

​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ជួប​ជាមួយ​ក្រុម​ចំ​ណូល​ថ្មី​សាកលវិទ្យាល័យ​អាស៊ី​អឺ​រ៉ុប ។​ដោយ​ពុំ​ធ្លាប់​ ប្រកួត​គ្នា​ពីមុនមក​នោះគេ​ជឿថា​អគ្គស្នងការ​នគរបាល​ជាតិ នឹង រកបាន ៣ ពិន្ទុ​បន្ថែមទៀត​ពី​ការប្រកួត​មួយ​នេះ ។

​ដោយ​ស្ថិតនៅ​លំដាប់​ទី ២ នៃ​តារាង​នោះ ៣ ប្រកួត​ដែល​លេង​រួចហើយ​អគ្គស្នងការ​នគរបាល​ជាតិ​មាន ៧ ពិន្ទុ​ដោយ​ឈ្នះ​២ ប្រកួត​ស្មើ ១ ក្នុងខណៈដែល ៣ ប្រកួត​របស់​សាកលវិទ្យាល័យ​អាស៊ី​អឺ​រ៉ុ​ប​៣ ប្រកួត​បានតែ ១ ពិន្ទុ​ ប៉ុណ្ណោះ​ដោយ​ស្មើ​មួយ​ប្រកួត​ចាញ់ ២ ប្រកួត ។​

​ការប្រកួត​នេះ​អគ្គស្នងការ​នករបាល​ជាតិ​បន្ថែម​ស្ថិតិ​ឈ្នះ ឯ សាកលវិទ្យាល័យ​អាស៊ី​អឺ​រ៉ុ​ប​បន្ថែម​ស្ថិតិ​ចាញ់​បាន​មួយទៀត ។​

​ក្រុម​ជើងឯក League  ឆ្នាំ​ចាស់​ចំការកៅស៊ូ​បឹងកេត ប្រកួត​ជាមួយ​ជើងឯក​រង​Hun Sen-Cup ក្រុម​ក្រសួង​ការពារជាតិ ។​

បឹងកេត​ស្ថិតនៅ​លំដាប់​កំពូល​នៃ​តារាង​ដោយ ៣​ប្រកួត​ឈ្នះ​ទាំង ៣ ប្រកួត​បាន ៩ ពិន្ទុ ឯ ក្រុម​ការពារជាតិ​៣​ប្រកួត​បានតែ ២ ពិន្ទុ​ប៉ុណ្ណោះ​ដោយ​ស្មើ ២ ប្រកួត​ចាញ់​មួយ​ប្រកួត ។​ក្រុម​ទាំង ២ នេះ​អាច​និយាយបានថា​អាច​ល្អ​មើល​តែ​បឹងកេត​មានលទ្ធភាព​ជាង​ដោយសារ​មាន​កីឡាករ​បរទេស​ឯ​ការពារជាតិ​មានតែ​កីឡាករ​ខ្មែរ​សុទ្ធ ។​

​ប្រវត្តិ​ជួបគ្នា​ឆ្នាំ​ចាស់​នៅ​ជើង​ទី ១ ក្រុម​ទាំង ២ នេះ​លេង​ស្មើគ្នា ១ ទល់ ១ តែ​នៅ​ជើង​ទី ២ បឹងកេត ឈ្នះ​ក្រុម​ក្រសួងការពារជាតិ​២ ទល់ ០ ។​

ក្រុម​គីរីវង់​សុខ​សែន​ជ័យ ប្រកួត​ជាមួយ​ក្រុម​បៀ​ល​ប្រាយ​ដែលជា​ក្រុម​លេង​ក្នុង League យ៉ាង​ចាស់វស្សា​ដូចគ្នា​ទៅហើយ ។​

​បៀ​ល​ប្រាយ​ស្ថិតក្នុង​ជំហរ​មិនសូវ​ជា​ល្អ​ទេ​ព្រោះ ៣ ប្រកួត​ដែល​លេង​រួចហើយ​មានតែ ២ ពិន្ទុ​ដោយ​ស្មើ ២ ប្រកួត ចាញ់​មួយ​ប្រកួត​មិនទាន់​ស្គាល់​ឈ្នះ​ទេ ។​គីរីវង់ ៣ ប្រកួត​បាន ៤ ពិន្ទុ​គឺ​ស្មើ​មួយ​ប្រកួត​ឈ្នះ​មួយ​ប្រកួត​ចាញ់​មួយ​ប្រកួត ។​

​ប្រវត្តិ​ជួបគ្នា ឆ្នាំ​ចាស់​នៅ​ជុំ​ទី ១ បៀ​ល​ប្រាយ​ឈ្នះ​គីរីវង់ ១ ទល់ ០ តែ​ជុំ​ទី ២ លេង​ស្មើគ្នា ១ ទល់ ១ តែ​ឆ្នាំ​ថ្មី​ នេះ​អ្វីៗ​នឹងមាន​ការប្រែប្រួល​មិន​ខាន ។​ក្រុម​ណា​រកបាន ៣ ពិន្ទុ ?