សារអេឡិចត្រូនិច
ញើស អាចកម្ចាត់ កំពូលមេរោគបាន


ប្រភពពី Daily mail ដែល​ដកស្រង់​លទ្ធផល​ស្រាវជ្រាវ​មួយ​ចុះផ្សាយ​លើ Procesding of the National Academy of Sciciens របស់​បណ្ឌិត Ulrich Zachariae បាន​បញ្ជាក់ថា អង្គ​បដិបក្ខ​ធម្មជាតិ​ចេញពី​ញើស​អាច​កម្ចាត់​កំពូល​មេរោគ ក៏ដូចជា​អម្បូរ​មេរោគ​របេង​គ្រោះថ្នាក់​បាន ។​

​ជំងឺរបេង​អាច​ត្រូវបាន​ព្យាបាល​ដោយ​ប្រសិទ្ធ​ភាពល្អ​ជាង​មុន​តាមរយៈ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ជំនាន់​ថ្មី​។
​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Edinburgh ប្រទេស​អង់គ្លេស ដែល​ដឹកនាំ​ដោយ​បណ្ឌិត​ខាងលើ បាន​រកឃើញ​ក្នុង​ញើស​របស់​មនុស្ស នូវ​សារធាតុ​គីមី​មួយ​ហៅថា Dermeidin ដែល​វា​រំញោច​សកម្មភាព​ក្នុង​ញើស​មនុស្ស ហើយ​រាង​ជូរ ។ វា​ក៏​អាច​បុក​ទម្លុះ​ស្រោម​កោសិកា​របស់​មេរោគ​បង្ក​ការគ្រោះថ្នាក់ ហើយ​សម្លាប់​វា​ចោល​តែម្តង ។

​​ធម្មតា​ស្រោម​កោសិកា ពុំ​ងាយ​ប្រែប្រួល​ឆាប់ ដើម្បី​តបត​នឹង​ការវាយលុក ។ អាស្រ័យហេតុនេះ សារធាតុ​គីមី​ខាងលើ​វា​បានរួម​ចំណែក​សម្រាប់​អភិវឌ្ឍន៍​ប្រភេទ​ឱសថ​អង់​ទី​ប៊ី​យូ​ទិ​ក​ជំនាន់​ថ្មី ។​
​ក្រុម​ស្រាវជ្រាវ​បាន​រកឃើញថា សារធាតុ​គីមី dermeidin​នេះ មាន​ចរន្ត​ម៉ូលេគុល​បន្ថយ​វែង​ជាង​ធម្មតា ហេតុនេះ​វា​អាច​ទម្លាយ​ជ្រៀបចូល​ទៅលើ​ស្រទាប់​កោសិកា​ផ្សេងៗ បង្កលក្ខណៈ​ដល់​ការ​វាយ​លុយ​កម្ចាត់​មេរោគ និង​ពពួក​ផ្សិត​ក្នុងពេល​តែមួយ ។​

Dermcidin អាច​ប្រឆាំង​តបត​នូវ​ពន្លក​មេរោគ​ជាច្រើន​ដូចជា​របេង និង​កំពូល​មេរោគ​បង្ក​ជំងឺ taphylococcus aureus ។​

​តាម​បណ្ឌិត Ulrich Zachariae នោះ ឥឡូវនេះ យើង​បានដឹង​លំអិត​អំពី​អង្គ​បដិបក្ខ​ធម្មជាតិ​ធ្វើ​សកម្មភាព​បែបណា ។ ផ្អែកលើ​មូលដ្ឋាន​នោះ​យើង​អាច​អភិវឌ្ឍន៍ នូវ​ឱសថ​ស័ក្តិ​សិទ្ធ​ប្រឆាំងនឹង​ការ​រលាក​ប្រសើរ​ជា ប្រភេទ​អង់​ទី​ប៊ី​យូ​ទិ​ក ដែលមាន​បច្ចុប្បន្ន​ច្រើន ៕ M​