សារអេឡិចត្រូនិច
អ្នកខេត្តកំពង់ឆ្នាំង ភាគច្រើនផលិតក្អមឆ្នាំង និងវត្ថុអនុស្សាវរីយ៍ ពីដីដឹកយកមកលក់ នៅរាជធានី និងខេត្តមួយចំនួន \


ភ្នំពេញ​: ស្ថិតនៅក្រោម​កំដៅថ្ងៃ​ដ៍​សែន​ក្តៅ បាននិងកំពុង​ដោះ​គោ ចង​ឲ្យ​ស៊ី​ស្មៅ លោក សុខ នាង អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជា​អ្នកដើរ​ប្រមូល​ទិញ ក្អម ឆ្នាំង និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ យកមក​លក់ នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា បាន​និយាយថា គាត់​បាន​ប្រក​បរបរ​ដើរ​លក់ ក្អម ឆ្នាំងដី នេះ អស់​រយៈពេល​ជិត​១០​ឆ្នាំ មកហើយ ដោយ​ដឹក​តាម​រទេះគោ លក់​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​នានា មានដូចជា ខេត្តព្រៃវែង និង ស្វាយរៀង​។​

​លោក​បាន​បន្ត​ទាំង​ទឹកមុខ​ស្រស់ស្រាយ​ថា នៅ​ឆ្នាំនេះ លោក​បាន​ដើរ​ប្រមូល​ទិញ​ក្អម ឆ្នាំង​របស់​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍ ដែល​ស្មូន​អំពី​ដីឥដ្ឋ​របស់​អ្នកភូមិ​អណ្តូង​ឫស្សី យកទៅលក់ ដោយ​ក្នុង​មួយ​ជើងៗ ត្រូវ​ចំណាយពេល ចាប់ពី ៣​ថ្ងៃ ទៅ​៧​ថ្ងៃ ទើប​ត្រឡប់​ទៅយក​ទៀត ដោយ​ក្នុងនោះ បាន​ទូទាត់​ផាត់​សើយ​ថ្លៃ​ហូបចុក​ចេញ បាន​សល់​ប្រាក់ ពី​៤០ ទៅ ៦០ ម៉ឺន​រៀល​ដែរ​។​

​លោកពូ មឿ​ន ព្រមទាំង​ក្រុមគ្រួសារ ជា​អ្នក​ប្រកប​របរ​ធ្វើ​ក្អមឆ្នាំង ដែល​ស្មូន​ពី​ដីឥដ្ឋ បាន​រៀបរាប់ថា ក្រៅពី​ជួយ​ធ្វើ និង​ផលិត​ក្អមឆ្នាំង និង​របស់របរ​ដែល​ស្មូន​ពី​ដី​នោះ គឺ​រូបគាត់​ក៏បាន​ដឹក​តាម​ម៉ូតូ យកមក​លក់​នៅ​រាជធានី​ភ្នំពេញ​ដែរ ដោយ​ក្នុង​មួយ​ជើង រូបគាត់​ត្រូវ​ចំណាយពេល ៣ ទៅ​៥​ថ្ងៃ ទើប​ត្រឡប់មកផ្ទះ​វិញ ហើយ​អាច​ចំណេញ​ប្រា​ក់បាន ចាប់ពី ៨០​ម៉ឺន ទៅ ១​លាន​រៀន ឬ​លើសពីនេះ ក៏មានដែរ ព្រោះ​របស់​ទាំងនេះ គឺ​លោក និង​ក្រុមគ្រួសារ ផលិត​ដោយ​ខ្លួនឯង​ផ្ទាល់ គ្មាន​ទទួល​ទិញ​ពី​អ្នកភូមិ​ណា យកមក​លក់​បន្ត ចំណេញ​ក្បាលកាក់​នោះទេ​។​

​លោក​បាន​ប្រាប់​ពី​ផលិតផល​អំពី​ដី​ទាំងនោះ​ថា ការផលិត​របស់រប​រ​អំពី​ដី​ទាំងនេះ គឺ​ពួកគាត់​បាន​ចេះ​តៗ​គ្នា មកពី​ដូនតា​ច្រើន​ជំនាន់​មក​
​ហើយ តែ​គ្រាន់​ពីមុន​ធ្វើ​ដោយ​ដៃ ហើយ​ប្រើ​ដោយ​កម្លាំង​សុទ្ធសាធ ប៉ុន្តែ​មកដល់​សម័យ​ឥឡូវ ជា​សម័យ​ជឿនលឿន មានការ​រីកចំរើន​ផ្នែក​បច្ចេកវិទ្យា​ទំនើប និង​មាន​របស់របរ​ប្រើប្រាស់ ដោយ​ស្វ័យប្រវត្តិ ដោយ​អគ្គិសនី​នោះ ហើយ​វា​ក៏​អាច​កាត់បន្ថយ​ការប្រើប្រាស់​ដោយ​កម្លាំង បាន​មួយ​ភាគ​នោះ ម្យ៉ាង​វា​ជួយ​ឲ្យ​មានការ​រីកចំរើន បាន​ច្រើនជាង​មុន​ផងដែរ​។​

​ពីមុនមក​ពេល​មិនទាន់មាន​ឧបករណ៍​ស្វ័យប្រវត្តិ គឺ​ការផលិត មានការ​យឺតយ៉ាវ​ណាស់ ពេលធ្វើ​ម្តងៗ ត្រូវ​ដើរ​ក្រឡឹង រាប់រយ​ជុំ ទម្រាំ​ធ្វើបាន​របស់​មួយៗ វា​ពិបាក​ណាស់ ទម្រាំ​បាន​របស់​នីមួយៗ​នោះ​។​

​លោក​បាន​បន្តថា ក្នុង​ក្អម ឬ​ឆ្នាំង ក្នុង​មួយ គឺមាន​តំលៃ ទៅតាម​ទំហំ​ធំ ឬ​តូច ២.៥០០​រៀល ទៅ ៤.០០០​រៀល ហេតុនេះហើយ ទើប​ប្រជាពលរដ្ឋ និង​អ្នក​ស្មូនឆ្នាំង នៅ​ខេត្តកំពង់ឆ្នាំង នៅតែ​បន្ត​នាំគ្នា ការពារ និង​អភិរក្ស រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​ដោយសារតែ​ការចេះ​ផលិត​ក្អមឆ្នាំង និង​វត្ថុ​អនុស្សា​រី​យ៍ ដែលជា​មរតក ពី​ដូនតា​ខ្មែរ ហើយ​សម្រាប់​រូបគាត់ ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ខេត្តកំពង់ឆ្នាំង ដែល​ប្រក​បរបរ​ស្មូនឆ្នាំង ផលិត​ពី​ដី​នោះ ពិត​ជាមាន​មោទនភាព​ណាស់ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅដល់​ដូនតា​ជំនាន់​មុន ដែល​បង្កើត​មុខរបរ​ដ៍​វិសេសវិសាល ដែល​មិនអាច​កាត់ថ្លៃ​បាន​មួយ​នេះ ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ប្រកប​អាជីព​សម្រាប់​ចិញ្ចឹម​ក្រុមគ្រួសារ​
​ទៅ​ថ្ងៃ​អនាគត​។​

​សូម​បញ្ជក់​ថា ក្រៅពី​ការប្រកប​របរ​ស្មូនឆ្នាំង និង​វត្ថុ​អនុស្សាវរីយ៍​របស់​អ្នកភូមិ​អណ្តូង​ឬ​ស្សី​នោះ ខេត្តកំពង់ឆ្នាំង ក៏​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់បំព្រង ដែល​បានធ្វើការ​ទាក់ទាញ​ដល់​ភ្ងៀ​វ​ទេសចរណ៍ ជាតិ អន្តរជាតិ ឲ្យ​ចាប់ចិត្ត​ដិតអារម្មណ៍ ដែល​បានមក​ទស្សនា​កម្សាន្ត​ម្តង​ហើយ ចង់​មក​ម្តងទៀត ជាក់​ជាមិនខាន​ឡើយ​៕​