សារអេឡិចត្រូនិច
​ˆ​រកឃើញ​កណ្តុរប្រែង ​មាន​វីរុស​បង្ក​ខ្សោយតម្រងនោម​


តំណាង​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៃ​ទីក្រុង​ហូជីមិញ បានឱ្យ ដឹងថាផែនការ​យក​សំណាក​វិភាគ ត្រូវបាន​អនុវត្ត បន្ទាប់​ពី​អ្នកជំងឺ​មួយរូប ត្រូវ​សត្វ​កណ្តុរប្រែង​ខាំ បណ្តាល​ឱ្យ​គ្រុនក្តៅ​ខ្លាំង​ជាប់​រហូត និង​ក្រោយមក​មាន​ស្តែង​ចេញ​សញ្ញា​ខ្សោយ​តម្រងនោម​។​

​ស្ថាប័ន​សមត្ថកិច្ច បាន​ចាប់​សត្វ​កណ្តុរ​ប្រែង និង​កណ្តុរ​តូចៗ ២៥​ក្បាល ដែល​រស់នៅ​ជុំវិញ​តំបន់​ផ្ទះ​អ្នកជំងឺ​នេះ យក​មក​ត្រួតពិនិត្យ ហើយ​លទ្ធផល គឺ​សត្វ​កណ្តុរប្រែង​បី​មាន​វីរុស Hanta ។​

​កាលពី​ថ្ងៃ​ទី​១៧​ខែតុលា​ឆ្នាំ​២០១២ អ្នកជំងឺ​ម្នាក់ អាយុ​៥៥​ឆ្នាំ ស្នាក់នៅ​ភូមិ​៩ សង្កាត់​៣ ទីក្រុង​ហូជីមិញ បាន​ត្រូវ​បញ្ជូន​ចូល មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​គ្រុនក្តៅ​ខ្លាំង​អូសបន្លាយ ដោយ​គេ​សង្ស័យថា កើត​ជំងឺ​គ្រុនឈាម ។ មួយ​ថ្ងៃ​បន្ទាប់​ពី​ចូល​ពេទ្យ អ្នកជំងឺ​មាន​សញ្ញា​ខ្សោយ​តម្រងនោម​។ ការ​ធ្វើ​វិភាគ​បន្ទាប់​នោះ បានបង្ហាញ​ថា អ្នកជំងឺ​ម្នាក់​នោះ មាន​វីរុស Hanta ឆ្លង​ពី​សត្វ​កណ្តុរ ។ ចំណែក​អ្នកជំងឺ បានឱ្យដឹងថា មុន​នោះ គាត់​បាន​ត្រូវ​សត្វ​កណ្តុរប្រែង​ខាំ​ជើង នៅពេល​កំពុង​គេង​លក់​។​

​វេជ្ជបណ្ឌិត គ្រិន ហ្វ៊ូ ម៉ាញ់ ស៊ា​វ នាយក​មជ្ឈមណ្ឌល​សុខាភិបាល​បង្ការ​ទីក្រុង​ហូជីមិញ បានបញ្ជាក់​ថាៈ​« Hanta គឺជា​វីរុស​មួយ​ប្រភេទ​ដែល​ចម្លង មក​មនុស្ស​តាមរយៈ​សត្វ​កណ្តុរ​ខាំ ឬ​ប្រាស្រ័យ​ជាមួយនឹង​ទឹកនោម​កណ្តុរ​។ ជំងឺ អាច​ជា​ក្រោយ​រយៈពេល​៧-១០​ថ្ងៃ តែ​គ្រោះ​ថ្នាក់​នៅ​ត្រង់​កន្លែង ពុំទាន់​មាន​វ៉ាក់សាំង និង​ពុំ​ទាន់​មាន​ថ្នាំ​ពិសេស​ព្យាបាល និង​មាន​ករណី​ឆ្លង​វីរុស Hanta ជាច្រើន បាន​បាត់បង់​ជីវិត​យ៉ាង​រហ័ស ដោយសារ​ខ្សោយតម្រងនោម និង​មាន​ជំងឺថ្លើម​ធ្ងន់ធ្ងរ​៕​