សារអេឡិចត្រូនិច
រៀប​បន្ទប់គេង​យ៉ាងណា​ ​ឲ្យមាន​សេចក្តីសុ​ខ​


រឿង​បន្ទប់​គេង មាន​សារសំខាន់​ក្នុង​ជីវិត​បំផុត ព្រោះថា​ក្នុង​មួយថ្ងៃ មាន​រយៈពេល ២៤​ម៉ោង យើង​បាន​ស្នាក់នៅ​ជាមួយ​វា​ពី ១​ភាគ​៣ ឬ ២​ភាគ​៣ ទៅហើយ ដើម្បី​ទទួលទានដំណេក​យក​កម្លាំង ក្រោយពេល​បំពេញការងារ​អស់​ពេញ​មួយ​ថ្ងៃ​មក​នោះ​។​

​ដូច្នេះ​បរិយាកាស​នៅក្នុង​បន្ទប់​គេង គួរតែ​រៀបចំ​ឲ្យមាន​ភាពទាក់ទាញ ឲ្យគេ​ង​បាន​លង់លក់​ស្រួល​រាល់​រាត្រី​។ អ្នក​អាច​រៀបចំ​បរិយាកាស​ក្នុង​បន្ទប់ ឲ្យមាន​ទាំង​សោភ័ណភាព និង​ផាសុខភាព តាម​ដំបូន្មាន​ដូចខាងក្រោម​៖

​អ្នក​អាច​ប្រើ​ក្លិនក្រអូប ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​បាន​ធូរស្រាល ក្នុងនោះ​អាច​ក្លិនក្រអូប​បែប​ធម្មជាតិ​ពី​ផ្កា​ស្រស់ (​តែ​គួរ​ចាំ​ទុក​ថា ត្រូវ​យក​វា​ចេញ​ភ្លាមៗ​ក្រោយពេល​ដែល​វា​ស្វិត​ស្រ​ពោន​)​។ ក្រៅពីនេះ គេ​អាច​ប្រើ​ទៀន​ក្រអូប ប្រេង​ក្រអូប ឬ​ប្រភេទ​ផ្កា​ក្រៀម​ជាដើម​។​

ការប្រើ​ក្លិនក្រអូប វា​មាន​ប្រសិទ្ធភាព​ជួយ​ព្យាបាល​ផ្លូវចិត្ត អាច​ធ្វើឲ្យ​ចិត្តបាន​ស្ងប់ កាត់​បន្ថយ​អារម្មណ៍​ធុញថប់​តប់ប្រមល់ និង​សម្ពាធ​ឈាម​។ ជាពិសេស ក្លិន​ឡា​វ៉េ​ន​ដឺ ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ស្រឡះ​ល្អ និង​ស្រណុក​នៅក្នុង​អារម្មណ៍​បំផុត​។ ចំណែក​ឯ​ប្រភេទ​ប្រេង​ក្រអូប​វិញ ក៏​មាន​ប្រយោជន៍​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ ព្រោះ​ក្លិន​របស់​វា ក្រៅ​ពី​ជួយ​សម្រួល​អារម្មណ៍​ហើយ​នោះ នៅ​ជួយ​ទាំង Spa នៅក្នុង​រាងកាយ​ទៀតផង​។​

ដូច្នេះ​អាច​និយាយបាន​ថា សុខភាព​របស់​លោក​អ្នក នឹង​មាំមួន ព្រោះ​អាច​ទទួលទានដំណេក​បាន​ស្កប់ស្កល់ ដោយសារ​បរិយាកាស​នៅក្នុង​បន្ទប់​គេង រៀបចំ​បាន​ល្អ គួបផ្សំ​នឹង​គ្រឿង​ដំណេក​មាន​គុណភាព និង​អនាម័យ​ទៀត​នោះ លើក​នេះ​លែង​មាន​ក្តីព្រួយបារម្ភ​ថា​គេង​មិនសូ​វលក់​តទៅទៀត​ហើយ​៕​