សារអេឡិចត្រូនិច
អូស្ត្រាលីសន្យាជួយកម្ពុជាលើ វិស័យវប្បធម៌និងបេតិកភណ្ឌ


ភ្នំពេញ: ​លោកស្រី អា​លី​សុន ប៊ូ​រ៉ូ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​សន្យា​ជួយ​កម្ពុជា​លើ​វិស័យ​វប្បធម៌ និង​បេតិកភណ្ឌ ខណៈពេល​លោកស្រី បាន​ជួបពិភាក្សា​ការងារ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​ជាមួយ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​រសៀល​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៣ នៅ​ទីស្តីការក្រសួង​វប្បធម៌​។

ល្អាង​ភ្នំ​ពិសិដ្ឋ​នៅ​ភ្នំ​កំពង់ត្រាច : ករណី​ល្អាង​វាលស្រែ​មួយរយ​

​លោក​ហាប់ ទូច អគ្គនាយក​ទទួលបន្ទុក​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានឱ្យដឹង ក្រោយ​ជំនួប​នេះ​ថា អូ​ស្រា​លី នឹង​ជួយ​កម្ពុជា​លើ​វិស័យ​វប្បធម៌​មួយចំនួន ដូចជា បេតិកភណ្ឌ បុរាណវិទ្យា​ក្រោម​ទឹក វាយ​ន​ភណ្ឌ សារមន្ទីរ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​បច្ចេកទេស​។​

​លោក​បាន​ឱ្យដឹងទៀតថា ទាក់ទង​នឹង​ផ្នែក​សារមន្ទីរ​កម្ពុជា មាន​រោង​ជាង​អភិរក្ស​ថ្ម លោហធាតុ​(​សំរិទ្ធ​) និង​កុល្លា​ភាជន៍​(​ដី​ដុត​)​។ កម្ពុជា​ចង់​បង្កើត​រោង​ជាង​មួយទៀត គឺ​រោង​ជាង​ថែរក្សា​វាយ​ន​ភណ្ឌ​(​សូត្រ​) និង​បាន​ស្នើឱ្យ​អូស្ត្រាលី​ជួយ​។ ភាគី​អូស្ត្រាលី​ក៏បាន​សន្យា​ជួយ​រឿងនេះ​។​

ទីក្រុង Bagan បេះដូងនៃ ស្ថាបត្យកម្មរបស់ប្រទេស ភូមា

​លោក​បាន​បន្តថា កម្ពុជា ចង់​បំពាក់​ឧបករណ៍​មគ្គុទ្ទេសក៍​សម្លេង (Audio Guide) នៅតាម​សារមន្ទីរ ដូចដែល​ខាង​អូស្ត្រាលី បានធ្វើ​នៅ​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើងឯក​។ មគ្គុទ្ទេសក៍​សម្លេង​នេះ អាច​ពន្យល់​ភ្ញៀវទេសចរ អំពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ស​ម្ចុ​ច័យ វត្ថុ​តាំង​បង្ហាញ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។ អូស្ត្រាលី ក៏​នឹង​ជួយ​លើ​ផ្នែក​នេះ​ផងដែរ​។​

​ចំណែក​វិស័យ​បុរាណវិទ្យា​ក្រោម​ទឹក កន្លងមក អូស្ត្រាលី ក៏បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​នេះដែរ តែ​កម្ពុជា​ចង់ឱ្យ​អូស្ត្រាលី​បន្ត​ជួយ​ទៀត ព្រោះ​ការស្រាវជ្រាវ​ខាងក្រោម​ទឹក​នៅក្នុង​សមុទ្រ និង​ទន្លេ មាន​សារៈសំខាន់ និង​ផលប្រយោជន៍​ច្រើន​។ ភាគី​អូស្ត្រាលី ក៏មាន​គម្រោង​នឹង​បន្ត​ជួយ​វិស័យ​បេតិកភណ្ឌ​ក្រោម​ទឹក​ដែរ​។​

ធនធានបាតសមុទ្រខ្មែរ កំពុងប្រឈមនឹងភាពអន្តរាយ ក្នុងអំឡុងពេល ២ឆ្នាំខាងមុខនេះ

​លោក​ហាប់ ទូច បានឱ្យដឹង​ផងដែរ​ថា ក្រសួង​វប្បធម៌ ក៏បាន​ស្នើឱ្យ​អូស្ត្រាលី ជួយ​ក្នុង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ថែរក្សា​ការពារ​បេតិកភណ្ឌ​។ អូស្ត្រាលី សន្យា​នឹង​បញ្ជូន​សំណើ​នេះ ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​៕