សារអេឡិចត្រូនិច
តើ​បាញ់​ទឹកអប់​ ដូចម្តេច​ឲ្យបាន​ត្រឹមត្រូវ​?


ទឹកអប់​ជាមួយ​ស្ត្រី​ជា​របស់​គូ​នឹង​គ្នា ប៉ុន្តែ​ទោះបី​បែប​នេះ​ក្តី អ្នក​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ឬ​នៅ​ថា អ្នក​បាន​បាញ់​វា​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត​ហើយ​។​

​បើសិនជា​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត អ្នក​អាច​ធ្វើ​ការស្វែងយល់​ដូចខាងក្រោម​នេះ​ ៖

​ -​ចាប់ផ្តើម​ពី​ការបាញ់​ទឹកអប់​របស់​អ្នក​ពី​លើ ក​-​ដៃ ប៉ុន្តែ​មិន​ត្រូវ​ត្រដុស​ក-​ដៃ​បញ្ចូល​គ្នា ព្រោះ​អាច​ធ្វើឲ្យ​ទឹកអប់​ផ្លាស់ប្តូរ​ក្លិន​ដើម​។​

​-​បន្ទាប់ពី​នោះ​ប្រើ​ម្រាមដៃ​បៀក​លាប​តាម​ចំណុច​ជីពចរ​នានា​បន្តិចបន្តួច ដូចជា​បរិវេណ​គល់​ក ក្រោយ​ស្លឹកត្រចៀក បរិវេណ​កន្លាក់ដៃ រង្វះ​ទ្រូង តាម​ជួរ​ឆ្អឹង​ស្លាបប្រចៀវ និង​បរិវេណ​ក្បាលជង្គង់ (​បើ​អ្នក​ស្លៀកពាក់​ឈុត ឬ​សំពត់​ខ្លី​)​។​

​-​មិន​ត្រូវ​បាញ់​ទឹកអប់​លើ​សរសៃសក់ ឃ្នាប​សក់​ជាដាច់ខាត លើកលែងតែ​សរសៃសក់​របស់​អ្នក​ស្អាត​ល្អ ព្រោះថា ប្រេង ឬ​សាប៊ូ​លើ​សរសៃសក់​អាចធ្វើឲ្យ​ទឹកអ​ប់មាន​ក្លិន​ផ្សេង​វិញ​។​

​-​អ្នកដឹង​ឬទេ​ថា ទឹកអប់​តែង​មាន​ប្រតិកម្ម​ជាមួយ​អ័រម៉ូន​នានា ក្នុង​រាងកាយ ដូច្នេះ​កុំ​សង្ឃឹមថា ទឹកអប់​ក្លិន​ដែល​អ្នក​ចូលចិត្ត​ទាំងនេះ វា​នឹង​បញ្ចេញ​ក្លិន​ដដែល​ពេល​អ្នក​តានតឹង​អារម្មណ៍ មាន​ធ្លាក់​រដូវ​ខែ ឬ​មានគភ៌​នោះ​៕