សារអេឡិចត្រូនិច
អ្នកកាសែត តួកុន និង ​ភ្នាក់ងារទេសចរណ៍ចូល រួម​ដំណើរ​កំសាន្ដ​អាស៊ាន ស្វែងរកនៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​២០១៣


ភ្នំពេញ: ក្រុមប្រឹក្សា​ផ្សា​ព្វ​ផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី ដែលជា​ផ្នែក​មួយ នៃ​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី រួមជាមួយ​ស្ថានទូត ម៉ាឡេស៊ី និង​បានការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Malaysia Air Line បាន​អ​ញ្ជើ​ញ​ក្រុមការងារ CEN បុគ្គលិក​កាសែត​រស្មី​កម្ពុជា បុគ្គលិក​ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ និង​បុគ្គលិក​ទូរទស្សន៍​បាយ័ន ក្រុមហ៊ុន​ទេសចរណ៍ រួមទាំង​តារា​សំដែង​ពីររូប​ទៀត ចូលរួម​កម្មវិធី “​ដំណើរ​កំសាន្ដ​អាស៊ាន​ស្វែងរក នៅ​ប្រទេស​ម៉ាឡេស៊ី​២០១៣”​។ កម្មវិធី​នេះ ប្រ​ព្រឹ​ត្ដទៅ​ចាប់​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៣ នៅ​ប្រទេស​ម៉ាឡេស៊ី ដោយមាន​ការចូលរួម​ពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ទាំង​១០​។

ដំណើរ​កំសាន្ត​រយៈពេល ៧​ថ្ងៃនេះ គឺជា​ការជួប​ជុំគ្នា រវាង​អ្នកសារព័ត៌មាន ក្រុមហ៊ុន​ទេសចរណ៍ តារា នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។ ការជួបជុំ​នេះ ធ្វើឡើង​ដើម្បី​ឲ្យ​ប្រជាជន​ដែល​រស់ក្នុង​តំបន់​អាស៊ាន បាន​ស្គាល់គ្នា ផ្លាស់ប្តូរ​បទពិសោធន៍ វប្បធម៌ ប្រពៃណី ការរស់នៅ ជាពិសេស គឺ​ឲ្យ​ស្គា​ល់ពី​តំបន់ ទេសចរណ៍​ជាច្រើន នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។​

​ក្នុង​រយៈពេល​ដំណើរ​កំសាន្ត​នេះ មាន​អ្នកកាសែត តួកុន និង​ភ្នាក់ងារទេសចរណ៍ ទៅ​ចូលរួម ដោយ​មួយ​ប្រទេស មាន​ចំនួន ៩​នាក់​។ ក្នុងនោះ ដំណើរ​កំសាន្ត ត្រូវ​ឆ្លងកាត់​ចំនួន ៤​រដ្ឋ មាន Kulalampor, Perak, Kadah, និង Pelis​។ ប្រទេស​ម៉ាឡេស៊ី មាន​ទាំងអស់​ចំនួន ១៣​រដ្ឋ​។

​ដំណើរ​កំសាន្ត​នោះ ដើម្បី​ឲ្យ​អ្នក ដែល​ចូលរួម​នោះ ទៅ​ដក​បទពិសោធន៍​ផ្ទាល់ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ម្យ៉ាងទៀត គឺ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​។

​នៅ​ឆ្នាំ​២០១៤ ប្រទេស​ម៉ាឡេស៊ី នឹង​ក្លាយជា​ម្ចាស់ផ្ទះ ក្នុង​កម្មវិធី “​ទស្សនា​ប្រទេស​ម៉ាឡេស៊ី ២០១៤” Asean Tourism Forum 2014​។​

​ក្នុង​ដំណើរ​ដែល​ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន Malaysia Air Line នេះ គឺមាន​ធ្វើដំណើរ​តាម​រថភ្លើង តាម​ឡាន តាម​កាណូត និង​តាម​យន្តហោះ ដោយមាន​ទស្សនា តំបន់​បេតិកភណ្ឌ វប្បធម៌ ប្រពៃណី រួមទាំង​មានការ​ស្នាក់​នៅតាម​ផ្ទះ​ប្រជាជន​ម៉ាឡេស៊ី ដើម្បី​ស្វែងយល់​ពី​របៀប​រស់នៅរ​បស់​ប្រជាជន​នៅតាម​ទីជនបទ ទស្សនា​ព្រៃកោងកាង និង​ឆ្នេរសមុទ្រ​៕​