សារអេឡិចត្រូនិច
ប៊ិច​​ រកឃើញកំហុស​អក្ខរាវិរុទ្ធ


អ្នកវិទ្យាសាស្ត្រ​សញ្ជាតិ​អាល្លឺម៉ង់ Falk wolshy និង​ភរិយា​ឈ្មោះ Mandy បានសម្រេច​ចិត្ត​បង្កើត​ប៊ិច Lernstift (​ភាសា​អាល្លឺម៉ង់ គឺប៊ិច​សិក្សា​) បន្ទាប់ពី​ពួកគេ​មើលឃើញ​ជារឿយៗ​នូវ​ទិដ្ឋភាព កូនប្រុស​ពួកគេ​រៀន​សរសេរ​យ៉ាង​លំបាក​មក ។​

​ប៊ិច Lernstift ត្រូវបាន​ចាត់ទុកថា មាន​សមត្ថភាព​ជួយ​ឲ្យ​សិស្ស​រៀនអក្សរ​បាន​ឆាប់រហ័ស ។​ ប៊ិច​បច្ចេកវិទ្យា​ខ្ពស់ Lernstift នេះ​ត្រូវបាន​គេ​រៀបចំ​កម្មវិធី​ដឹងបាន​ពី​ចលនា​ជាក់ស្តែង​ ទាក់ទង​ទៅនឹង​សណ្ឋាន​អក្សរ និង​អាច​រកឃើញ​កំហុស​អំពី​អ​ក្ខា​វិរុទ្ធ និង​វេ​យ្យាក​រណ៍ ។​

ប៊ិក​នេះ​មាន​គោលការណ៍​២ គឺ​គោលការណ៍​សរសេរ​អក្សរ សម្រាប់​រកឃើញ​កំហុស​អំពី​សណ្ឋាន​ឬ​អក្សរ​សរសេរ​បានច្បាស់លាស់​ល្អ​ដែរ​ឬ​អត់ ហើយ​គោលការណ៍​មួយទៀត​គឺ ដើម្បី​រកឃើញ​កំហុស​អំពី​វេ​យ្យាក​រណ៍ ។​

​បើតាម The Daily telegraph នោះ​ពេលដែល​អ្នកសរសេរ​អក្សរ​ខុស ឬក៏​កាន់​ប៊ិច​ក្តាប់​ណែន​ហួសហេតុ វា​នឹង​ប្រតិកម្ម​ដោយ​ការ​ញ័រ ។​ ប្តី​ប្រពន្ធ​អ្នកវិទ្យាសាស្ត្រ​រូបនេះ តាមរយៈ​ក្រុមហ៊ុន Lernstift ដែល​ទើប​បង្កើតបាន​ប្រាប់ថា ឧបករណ៍​ថ្មី​មួយ​នេះ អាចជួយ​ឲ្យ​ក្មេង​រៀន​សរសេរ​បាន​ឆាប់ ហើយ​ត្រឹមត្រូវ ។​ ពួកគេ​នៅមាន​បំណង​ភ្ជាប់​បន្ថែម​ផ្នែក Wi-Fi ដែល​បង្កលក្ខណៈ​ឲ្យ​គ្រូ​បញ្ជូន​កំហុស​អក្ខរាវិរុទ្ធ ឬ​វេ​យ្យាក​រណ៍​របស់​កូន​ខ្លួន​ភ្លាមៗ​មក​ឲ្យ​ខ្លួន​ទៀតផង៕