សារអេឡិចត្រូនិច
ថៃ​ហាម​អ្នក​ទេសចរណ៍​ មិន​ឲ្យ​ឡើងទៅ​ប្រាសាទ តាមាន់ធំ​និង​តា​ក្របី​


ភ្នំពេញ​: សេចក្តីរាយការណ៍​រប​ស់កា​សែត​ថៃ​និយាយថា ក្នុងអំឡុងពេល​នៃ​ការប្រកាស​បកស្រាយ​បណ្តឹង​ពី​ជម្លោះ​ដី​ក្បែរ​តំបន់​ប្រាសាទព្រះវិហារ​ដោយ​តុ​​លា​ការ​ យុត្តិធម៌​អន្តរជាតិ​នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៣នេះ ក្រុម​យោធា​ថៃ​អះអាងថា​តំបន់​ទេសចរណ៍​ពីរ​កន្លែង​នៅលើ​ភ្នំ​ដងរែក​គឺ​ប្រាសាទ​​តា​មាន់​ធំ និងប្រាសាទ​តា​ក្របី​ត្រូវបាន​គេ​បិទ​មួយរយៈ​ពីព្រោះ​ខ្លាចក្រែង​មាន​ហេតុការណ៍​មិនល្អ​កើតឡើង។​

ប្រភព​សារព័ត៌មាន​ថៃ​បានឱ្យដឹងថា​ការហាមឃាត់​អ្នក​ទេសចរណ៍​មិន​ឲ្យ​ឡើងលើ​ប្រាសាទ​របស់​កម្ពុជា​លើ​ភ្នំ​ដងរែក​ទាំងពីរ​នោះ​ពុំ​ត្រូវបាន​គេ​កំណត់​កាលបរិច្ឆេទ​ថា​ថ្ងៃ​ណា​នឹងត្រូវ​បើ​ក​ឡើងវិញ​នោះទេ​។​

ប្រាសាទបុរាណ​ខ្មែរ​ដ៏​មានតម្លៃ​នៅ​កៀក​ព្រំដែន​ទាំងនេះ​ត្រូវបាន​ប្រទេស​ថៃ​ដណ្តើម​កាន់កាប់​បន្ទាប់ពី​ប្រទេស​កម្ពុជា​ញាំ​ញី​ដោយ​ភ្លើងសង្គ្រាម​ស៊ីវិល​អស់រ​យៈ​កាល​ជាច្រើន​ទសវត្សរ៍​កន្លងមក​៕