សារអេឡិចត្រូនិច
មេដឹកនាំ​មី​យ៉ាន់​ម៉ា ជំរុញ​សហភាព​អឺរ៉ុប​ឲ្យ​លុបចោល​ការដាក់ទណ្ឌកម្ម​


ប្រធានាធិបតី​នៃ​ប្រទេស​មី​យ៉ាន់ម៉ា លោក ថេ​ន សេន បាន​អំពាវនាវ​កាលពី​ថៃ្ង​ចន្ទ​ ឲ្យ​មានការ​លុបចោល​​ការដាក់ទណ្ឌកម្ម​រប​ស់​សហភាព​អឺរ៉ុប​ប្រឆាំង​ប្រទេស​របស់លោក ។ ការដាក់ទណ្ឌកម្ម​នេះ​ត្រូវបាន​ផ្អាក​កាលពីពេល​​ថ្មីៗ​នេះ​។​

បន្ទាប់ពី​មាន​ជំនួប​ពិភាក្សា​ជាមួយប្រ​ធានា​ធិ​តី​នៃ​ប្រទេស​អូទ្រីស លោក ហេន ហ្វី​ស​ឆឺ មក​នោះ  ​លោក ថេ​ន សេន បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន ថា​“ អ្វីដែល​យើង​ខ្វះខាត​នោះ​គឺ​ដើមទុន និង​បច្ចេកទេស​។​

​បញ្ហា​ទាំងនេះ​គឺ​ដោយសារ​តែមាន​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​អស់​រយៈពេល​២០​ឆ្នាំ​កន្លងទៅនេះ​”​។​

​លោក ថេ​ន សេន បាន​អំពាវនាវ​ដោយផ្ទាល់​ដល់​ប្រ​ធានា​ធិបតី​អូទ្រីស លោក ហេន ហ្វី​ស​ឆឺ ឲ្យ​ធ្វើ​សហប្រតិបត្តិការ​​លើ​ការលុបចោល​ទណ្ឌកម្ម​នេះ ក្នុងអំឡុង​ពេលធ្វើ​សន្និសីទកាសែត​រួមគ្នា​ក្នុង​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​ទៅ​សហភាព​អឺរ៉ុប​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកទីមួយ​របស់លោក​ក្នុងឋានៈ​ជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ។​

​កាលពី​ខែមេសា​ឆ្នាំមុន សហភាព​អឺរ៉ុប បាន​ផ្អាក​ការដាក់ទណ្ឌកម្ម​ទាំងអស់​របស់ខ្លួន​ប្រឆាំងប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​​មាន​កំណែទម្រង់​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​របស់លោក ថេ​ន សេន ចាប់តាំងពី​លោក​​បាន​ឡើងកាន់​អំណាច​កាលពីដើម​ឆ្នាំ​២០១១​មក​៕