សារអេឡិចត្រូនិច
ក្រុម​អ្នកវិទ្យាសាស្ត្រ​បង្ហាញ Sensor សុវត្ថិភាព សម្រាប់​រថ​យន្ត ​ផ្អែក​តាម​ខួរក្បាល​របស់​កណ្តូប​


ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បង្កើត​បច្ចេកវិទ្យា​បដិវត្តន៍​មួយ​ ដែល​អាច​សង្គ្រោះ​ជីវិត​ដោយ​គ្មានអ្វី​អាច​កាត់ថ្លៃ​បានឡើយ​តាមរយៈ​ការទប់ស្កាត់​រថយន្ត​កុំ​ឲ្យ​បុក​គ្នា ហើយ​វា​គឺជា​គំនិត​ដែល​បណ្តុះ​ចេញមក​ពីស​ត្វ​កណ្តូប ។​

សត្វល្អិត​នេះ​មាន​ប្រព័ន្ធ​ព្រមាន​ទុក​មុន​មួយ ​ដែល​ជួយ​ពួកវា​គេច​ចេញពី​ការបុក​ទង្គិច​ជាមួយគ្នា​វា នៅពេល​ហោះ​ក្នុង​ហ្វូង​ដ៏​ធំ​ក្នុង​ល្បឿន​លឿន ។ ក្រុម​អ្នកស្រាវជ្រាវ​បាន​យកតាម​លក្ខណៈពិសេស​មួយ​ចំនួន​របស់​ប្រព័ន្ធ​របស់​សត្វ​កណ្តូប​ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​កុំព្យូទ័រ​មួយ​ដែល​អាច​ក្លាយជា​ផែនការមេ​មួយ​សម្រាប់ Sensor ទប់ស្កាត់​ការបុក​ទង្គិច​ដ៏​សុ​ក្រិ​ត្យ​បំផុត​ក្នុង​រថយន្ត ។​

សាស្ត្រាចារ្យ លោក Shigang Yue និង បណ្ឌិត លោក Claire Rind មកពី​សាកលវិទ្យាល័យ University of Lincoln ត្រូវបាន​បណ្តុះ​គំនិត​នេះ​ឡើង​តាមរយៈ​វិធី​ដ៏​អស្ចារ្យ​ ដែល​សត្វ​កណ្តូប​បញ្ចេញ​សញ្ញា​អគ្គីសនី និងគីមី​ក្នុង​ខួរក្បាល​របស់​វា ។​

​សាស្ត្រាចារ្យ លោក Shigang Yue បាន​និយាយថា "​យើង​បាន​បង្កើត​ប្រព័ន្ធ​មួយ​ដែលជា​គំនិត​កើតចេញពី​អន្តរ​កោសិកា​ប្រសាទ​វិញ្ញាណ​របស់​សត្វ​កណ្តូប ជា​ប្រដាប់​ស្វែងរក​ចលនា​ដ៏​ធំ​មួយ​នៅលើ​ក្បាល​កណ្តូប ។ វា​ត្រូវបាន​ប្រើ​ក្នុង​រ៉ូ​បូត​ដើម្បី​ឲ្យ​វា​អាច​ស្វែងរក​ផ្លូវ ឬប្រាស្រ័យ​ជាមួយនឹង​វត្ថុ​នានា ដោយ​ប្រើតែ​ឧបករណ៍​ពិនិត្យមើល​នៅ​ខាងក្នុង​ប្រកបដោយ​ប្រសិទ្ធិភាព​ប៉ុណ្ណោះ​" ។​

​លោក Claire Rind បាន​និយាយថា "​ការអភិវឌ្ឍន៍​កម្មវិធី​បណ្តាញ​កោសិកា​ប្រសាទ​របស់​មនុស្ស​យន្ត​រ៉ូ​បូត ផ្អែកលើ​ខួរក្បាល​របស់​សត្វ​កណ្តូប បានអនុញ្ញាត​ឲ្យ​យើង​បង្កើត​កម្មវិធី​មួយ ដែល​ធ្វើ​ឲ្យ​រ៉ូ​បូត​ចល័ត​អាច​ស្វែងរក​វត្ថុ​ដែល​កំពុង​បោះពួយ​មករក និង គេ​ចេញពី​វត្ថុ​ទាំងនោះ​" ។​

​លោក​បាន​បន្ថែមថា "​យើង​ចង់​អនុវត្ត​កិច្ចការ​នេះ​ចំពោះ​ប្រព័ន្ធ​គេចចេញ​ពី​ការបុក​ទង្គិច​មួយ​នៅក្នុង​យានជំនិះ ដែលជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​ឧស្សាហកម្ម​រថយន្ត​" ៕