សារអេឡិចត្រូនិច
​អាហារ​ ៨​ប្រភេទ​ ដែល​មិន​ខ្លាច​ឡើង​ទម្ងន់


អ្នក​អាច​ទទួល​ទាន​ដោយ​សេរី​នូវ​ពពួក​អាហារ​ខាងក្រោម​នេះ ដោយ​មិនបាច់​បារម្ភ​អំពី​បរិមាណ​ជាតិ​ខ្លាញ់ ក៏ដូចជា​ឥទ្ធិពល​អាក្រក់​របស់​វា​ទៅ​ដល់​ការឡើង​ទម្ងន់​សរីរាង្គ​នោះទេ​។​

​១-​ផ្លែ​ប៉ោមៈ​
ផ្លែ​ប៉ោម មាន​បរិមាណ Pectin  និង​វីតាមីន C ដ៏​ច្រើន មាន​ប្រសិទ្ធភាព​បញ្ចុះ​លីពីដ​ឈាម​យ៉ាង​ល្អ​។ វិទ្យាស្ថាន​ជាតិ​អំពី​ឈើ​ហូប​ផ្លែ​ជប៉ុន បាន​ប្រកាស​ពី​គម្រោង​ស្រាវជ្រាវ​មួយ ដែល​ក្នុងនោះ​ឱ្យដឹងថាៈ ទទួលទាន​ផ្លែ​ប៉ោ​ម​១-២​ផ្លែ   (៤០០​ក្រាម​) ក្នុង​មួយ​ថ្ងៃ អាច​ជួយ​បញ្ចុះ​ឲ្យទាប​នូវ​បរិមាណ​ជា​តិខ្លាញ់​ម្យ៉ាង​ក្នុង​ឈាម (​សារជាតិ​នេះ​បង្ក​ការ​ក្រិន​រឹង​សរសៃឈាម ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ស្ត្រូក និង​ធ្វើឱ្យ​លើសឈាម​)​។​

​​ការស្រាវជ្រាវ​ថ្មី​បំផុត ឱ្យដឹងថា ស្ត្រីភេទ​ទទួលទាន​ផ្លែ​ប៉ោ​ម ៧៥​ក្រាម ក្នុង​មួយ​ថ្ងៃ អាច​ធ្វើឱ្យ​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់​ថយចុះ​២៥​ភាគរយ ទន្ទឹម​នោះ​បង្កើន​កូ​ឡេ​ស្តេ​រ៉ូល​ល្អ​។​

​​ទទួលទាន​ផ្លែ​ប៉ោម​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ឆ្អែត ដូច្នេះ​ទទួលទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ​មុន​ពេលបាយ នឹង​ជួយ​អ្នក​បញ្ចៀស​បាន​ពី​ការ​ទទួលទាន​បាយ​ច្រើន ។ ក្រៅពីនេះ ផ្លែ​ប៉ោម​នៅ​ជួយ​បង្កើន​បរិមាណ​វីតាមីន C -​បង្កើន​ភាព​មាំ​គែម​សរសៃឈាម និង​សមត្ថភាព​ប្រឆាំង​របស់​សរីរាង្គ​។​

​​២-​ទំពាំងបាយជូ​រៈ​
​​ទំពាំងបាយជូ​រ ទឹក​ទំពាំងបាយជូរ និង​ស្រា​ទំពាំងបាយជូ​រ សុទ្ធតែ​ផ្ទុក resveratraol, អាច​ធ្វើឱ្យ​ថយ​ចុះ​កូ​ឡេ​ស្តេ​រ៉ូ​លតាម​ធម្មជាតិ​។ ការពិសោធន៍​លើ​សត្វ ក៏​បាន​បញ្ជាក់ថា ទំពាំងបាយជូ​រ និង​បណ្តា​ផលិតផល​ពី​ទំពាំងបាយជូ​រ អាច​ធ្វើឱ្យ​ថយ​ចុះ​កូ​ឡេ​ស្តេ​រ៉ូល​រារាំង​ការ​ផ្តុំ​ប្លាកែ​ត​។ អាស្រ័យហេតុនេះ ទំពាំងបាយជូរ​ជា​អាហារ​ល្អ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ មាន​បរិមាណ​លីពីដ​ក្នុង​ឈាម​ខ្ពស់​។​

​៣-​ពោតៈ​
​​ពោត​មាន​ផ្ទុក​បរិមាណ​កាល់ស្យូម ហ្វូស​ហ្វ័​រ Selen និង lecithin, វីតាមីន E ដ៏​ច្រើន មាន​ប្រសិទ្ធភាព​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូល​ក្នុងឈាម​។ ប្រទេស​ឥណ្ឌា ហាក់ដូចជា​ពុំ​មាន​អ្នក​កើត​ជំងឺ​លើសឈាម​និង​ជំងឺ​សរសៃឈាម​បេះដូង​ច្រើន​នោះ​ទេ ព្រោះ​ប្រជាជន​នៃ​ប្រទេស​នេះ មាន​ទម្លាប់​ប្រើប្រាស់​ពោត​ក្នុង​មុខ​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​។​
​    ​
​៤-​ខ្ទឹម​សៈ​
​​ខ្ទឹម​ស អាច​ធ្វើឱ្យ​កូ​ឡេ​ស្តេ​រ៉ូលក្នុង​ឈាម​ថយចុះ និង​ទប់ស្កាត់​កំណក​ឈាម​។​

​​៥-​ដើម​ខ្ទឹមបារាំងៈ​
​​ក្រៅពី​កាល់ស្យូម ហ្វូស​ហ្វ័​រ ដែក ស្ករ ប្រូតេអ៊ីន វីតាមីន A, C  ដើម​ខ្ទឹមបារាំង​នៅ​ផ្ទុក Carotene និង​ជាតិ​សរសៃ អាច​បង្កើន​ភាព​រំអិល​ក្រពះ ជួយ​កម្ចាត់​ចោល​សារជាតិ​សំណល់​ក្នុង​ផ្លូវ​ពោះវៀន រួម​មាន​ជាតិ​ខ្លាញ់​មិនចាំបាច់​។​


​៦-​ទឹកដោះគោៈ​
​​ទឹកដោះគោ​សម្បូរ​អាស៊ីត Whey  និង​កាល់ស្យូម អាច​រារាំង​ការរង​ក​កកូ​ឡេ​ស្តេ​រ៉ូលក្នុង​គែម​សរសៃឈាម​។ ទន្ទឹម​នោះ ទឹកដោះគោ​ក៏មាន​ឥទ្ធិពល បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូល​កកើតឡើង​ដោយសារវា​រារាំង​សកម្មភាព​រប​ស់​ពពួក​អង់​ហ្ស៊ី​ម​សំយោគកូ​ឡេ​ស្តេ​រ៉ូល​។​

​ ​៧-​ផ្សិតៈ
​​ផ្សិត​ជា​ប្រភេទ​អាហារ​សម្បូរ​តម្លៃ​ជីវជាតិ វីតាមីន (B, C, D) និង​សម្បូរ​ដែក Selen សូ​ដ្យូ​ម ប៉ូ​តា​ស្យូម ម៉ា​ញ៉​ស្យូម និង​ហ្វូស​ហ្វ័​រ​)​។ ក្រៅពីនេះ បរិមាណ​ប្រូតេអ៊ីន​ក្នុង​ផ្សិត​ខ្ពស់ ប៉ុន្តែ​ពុំ​សូវ​មាន​ជាតិ​ខ្លាញ់ ហេតុនេះ​វា​ជា​ជម្រើស​ដ៏​សុវត្ថិភាព​សម្រាប់​អ្នក​លើស​ទម្ងន់ ឬ​ចង់​សម្រក​ទម្ងន់​។​

​​៨-​ខ្ទឹម​បារាំងៈ​
​​ក្នុង​សមាសធាតុ​ជីវជាតិ​របស់​ខ្ទឹម​បារាំង ពុំ​ត្រឹមតែ​មិន​ផ្ទុក​ជាតិ​ខ្លាញ់​ប៉ុណ្ណោះ​ទេ តែ​នៅ​មាន​លទ្ធភាព​រក្សា​សម្ពាធ​ឈាម ស្ថិរភាព​ដំណើរការ​បញ្ចោ​ញ​អំបិល​ក្នុង​សរីរាង្គ បញ្ចៀស​ការ​ផ្តុំអំបិល​ច្រើន​។ អាស្រ័យហេតុនេះ ខ្ទឹមបារាំង​មាន​ឥទ្ធិពល​បញ្ចុះ​សម្ពាធ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ជាង​ពពួក​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​៕​