សារអេឡិចត្រូនិច
សត្វ​ឥន្ទ្រី​ក្រហមនិង​ព្រៃកោងកាង ជា​តំបន់​ទាក់ទាញ​យ៉ាងខ្លាំងនៅ លើ​កោះ Langkawi


ភ្នំពេញ: ​ទោះបីជា​ការធ្វើដំណើរ​រ​យៈ​ពេល​យូរ​យ៉ាងណាក្តី ក៏​មិន​ធ្វើ​ឲ្យ​ពួកយើង មានការ​នឿយហត់ ថែមទាំង​មាន​ភាពសប្បាយ​រីករាយ ព្រោះតែ​មានការ​យកចិត្ត​ទុកដាក់ យ៉ាង​ហ្មត់ចត់​ពី Tourism Malaysia រួមទាំង​ការ​ស្នាក់នៅ​ប្រកបដោយ​ផាសុកភាព ពួកយើង​ក៏បាន បន្តដំណើរ​កំសាន្ត ដោយ​ទូក​ម៉ាស៊ីន ទៅ​ទស្សនា រូង​ថ្ម​នៃ​សត្វ​ប្រចៀវ ដែលមាន​សត្វ​ប្រចៀវ​នៅ​តោង​ជាប់​នឹង​ផ្ទាំង​ថ្ម​រាប់រយ​ក្បាល ក្នុង​សភា​ពង​ង​ត​ឈឹង ហើយ​យើង​អាច​មើល​សត្វ ប្រចៀវ​ទាំងនោះ​ដោយ​ភ្លើង​ពិល​។

ចុចដើម្បីអានពត៌មាន៖ ទស្សនា​កោះ​ឡាំ​កា​វីប្រទេស ​ម៉ាឡេស៊ីជាមួយនឹង​ការ​ជិះ ​កន្ត្រក​ខ្សែកាប

​ក្រោយមកទៀត​ក៏​បន្តដំណើរ​តាម​ទូក​ដដែល ទៅ​មើល​កន្លែង សត្វ​ឥន្ទ្រី​ក្រហម ដែល​ភាសារ​គេ​ហៅថា Langkawi (Lang ប្រែ​ថាស​ត្វ​ឥន្ទ្រី និង​ពាក្យ​ថា Kawi ប្រែ​ថា ពណ៌​ក្រហម បើ​ភ្ជាប់ពាក្យ Langkawi ប្រែ​ថា ឥន្ទ្រី​ក្រហម​) ដែលមាន​ជាច្រើន​កំពុងតែ​នាំគ្នា​ហើរ​ឆាប​ចុះឡើង​រក ចាប់​ត្រី​ក្នុង​ទឹក​គួរ​ជាទី​ចាប់អារម្មណ៍ ព្រមទាំង​ទស្សនា ព្រៃកោងកាង ដែល​នៅ​អម​សងខាង​ផ្លូវទឹក​។​

​ក្រុម​អ្នកសារព័ត៌មាន តារា​សំដែង ក្រុមហ៊ុន​ទេសចរណ៍ អ្នកនិពន្ធ កម្ពុជា និង​នៅក្នុង​ប​បណ្តា​ប្រទេស​តំបន់​អាស៊ាន បាន​បន្តដំណើរ​ទៅ​មើល​កោះ​មួយទៀត​ដែល​ត្រូវ បាន​គេ​សរសេរ​អក្សរ​ធំៗ​ពណ៌​ស​ដាក់ថា KILIM GEOFOREST PARK នៅជាប់​នឹង​ផ្ទាំង​ថ្ម​នៃ​កោះ​នោះ ធ្វើឱ្យ​តួអក្សរ​លេច​ត្រដែត រួច​បន្តដំណើរ​ទៅ​មើល​កន្លែង ចិញ្ចឹម​ត្រី​សមុទ្រ​។​
    
​ការ​ជិះទូក​កម្សាន្ត​នៅតាម​កោះ​នានា​ជាច្រើន​ដែលមាន​ឈ្មោះ​ខុស ៗ​គ្នា​នេះ​បានធ្វើឱ្យ​ពួកយើង​មាន អារម្មណ៍​ស្រស់ ថ្លា​ទៅនឹង​ធម្មជាតិ​សមុទ្រ និង កោះ​ដែល​ត្រូវបាន​អភិរក្ស​យ៉ាង​ត្រឹមត្រូវ និង ហ្មត់ចត់​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី ។​

​ឡាំង​កា​វី គឺជា​កោះ​សម្រាប់​លម្ហែកាយ​របស់ អ្នកទេសចរ​តាម​លក្ខណៈ​ធម្មជាតិ​ដែល ធ្វើឱ្យមាន​អារម្មណ៍ យ៉ាង​ស្រស់ ថ្លា​អណ្តែតអណ្តូង ឡាំង​កា​វី​គឺជា​កោះ​ដែល​សម្បូរ​ទៅដោយ​ភ្នំ កោះ និង ឆ្នេរសមុទ្រ​ដ៏​ស្រស់ ស្អាត​ដែល មើលទៅ​មាន ទេសភាព​ខៀវស្រងាត់​ដោយមាន​កោះ​សរុប​ទាំងអស់​រហូតដល់ ១០៤ កោះ នៅពេល​ទឹកសមុទ្រ​នាច និង មាន ៩៩ កោះ នៅពេល​ទឹកសមុទ្រ​ជោរ ។​

ចុចដើម្បីអានពត៌មាន៖ អ្នកកាសែត តួកុន និង ​ភ្នាក់ងារទេសចរណ៍ចូល រួម​ដំណើរ​កំសាន្ដ​អាស៊ាន ស្វែងរកនៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​២០១៣

​ឡាំង​កា​វី ជា​កោះ​ចំណាស់​ជាងគេ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​អាយុកាល ៥៥០ លាន​ឆ្នាំ​មកហើយ ហើយ​បាន​ផ្តល់ឱ្យ​អ្នក ទេសចរ​នូវ​ភាព​ឥតខ្ចោះ​ក្នុងការ​កម្សាន្ត​នៅតាម​ឆ្នេរសមុទ្រ កោះ មើល​ព្រះអាទិត្យ​រៀប​លិច ព្រៃឈើ វប្បធម៌ និង ប្រពៃណី​ចម្រុះ​។ ក្រុម​កោះ​ទាំង ៩៩ នៅ​ឡាំង​កា​វី តាំងនៅ​ក្នុង​រដ្ឋ​កេ​ដាស មាន​ចម្ងាយ ៣០ គីឡូម៉ែត្រ ពី​ទិស​ពាយព្យ​នៃ​ឆ្នេរសមុទ្រ​ប្រទេស​ម៉ាឡេស៊ី នៅ​រវាង​កោះ​ភូ​កេ​តរបស់​ប្រទេស​ថៃ​នៅ​ទិស ខាងជើង និង ខាងត្បូង​កោះ​ប៉េ​ណាំង​ប្រទេស​ម៉ាឡេស៊ី ស្ថិតក្នុង​តំបន់​ព្រៃ​ត្រូ​ពិ​ក​។​

​ម៉ាឡេស៊ី គឺជា​ប្រទេស​ដែល​ទទួល​អ្នកទេសចរ​លំដាប់​ទី ១ នៅ​អាស៊ីអាគ្នេយ៍ និង លំដាប់​ទី ២ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។ ប្រទេស​ម៉ាឡេស៊ី ជា​ប្រទេស​ដែលមាន​ភ្ញៀវ​ទេស ចរ​ចូលទៅ​ទស្សនា​ច្រើនជាងគេ​ស្ថិតក្នុង​លំដាប់​ទី ១ នៅ​អាស៊ីអាគ្នេយ៍ និង លំដាប់​ទី​២ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​បន្ទាប់ពី​ប្រទេស​ចិន​។

​ក្រោយពី​បាន​ទស្សនា រូង​ប្រជៀវ និង​ជិះទូក​មើល​សត្វ​ឥន្ទ្រី​ក្រហម រួចមក ក្រុម​អ្នកសារព័ត៌មាន តារា​សំដែង អ្នកនិពន្ធ និង​តំណាង​ក្រុមហ៊ុន​ទេសចរណ៍ កម្ពុជា និង​មកពី​បណ្តា​ប្រទេស​អាស៊ាន​បាន​បន្ត ដំណើរ​ទៅ​មើល និង​ថតរូប​អនុស្សាវរីយ៍ នៅ​រូបសំណាក​សត្វ​ឥន្ទ្រី​ដ៏​ធំ​ជាង គេ​មួយ​នៅលើ​ពិភព លោក​ដែល​ដាក់​តាំងនៅ មាត់សមុទ្រ មុនពេល​ទៅកាន់​កន្លែង​ស្នាក់​។​

​កម្មវិធី​បញ្ចប់ នៃ​ដំណើរ​កំសាន្ដ​អាស៊ាន​ស្វែងរក​នៅ​ប្រទេស​ម៉ាឡេស៊ី​២០១៣ គឺ​អ្នកចូលរួម​ទាំងអស់ ជួបជុំគ្នា​ទទួល​ទា​នេះ​អាហារ ពេល​ល្ងាច ដោយមាន​ការផ្តល់​រង្វាន់ ជូន​ដល់​ក្រុម​ដែលមាន​ការសហការ​គ្នា​បានល្អ អ្នក​ថតរូប​ទីតាំង​ល្បីៗ​ក្នុងប្រទេស​ម៉ាឡេស៊ី បានល្អ​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រុមការងារ CEN បុគ្គលិក​កាសែត​រស្មី​កម្ពុជា បុគ្គលិក​ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ និង​បុគ្គលិក ទូរ​សទស្ស​ន៍​បាយ័ន ក្រុមហ៊ុន​ទេសចរណ៍ អ្នកនិពន្ធ រួមទាំង​តារា​ចំនួន​ពីររូប​ទៀត ត្រូវបាន ក្រុមប្រឹក្សា​ផ្សា​ព្វ​ផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី ដែលជា​ផ្នែក​មួយ​នៃ​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី រួមជាមួយ​ស្ថានទូត ម៉ាឡេស៊ី និង​បានការ​ឧបត្ថម្ភ​ទាំងស្រុង​ពី Tourism Malaysia និង​មានការ សហការ ពី​ក្រុមហ៊ុន Malaysia Airlines បាន​អញ្ជើញ ពួកគេ​ទៅ​ចូលរួម​កម្មវិធី “​ដំណើរ​កំសាន្ដ​អាស៊ាន ស្វែងរក នៅ​ប្រទេស​ម៉ាឡេស៊ី ២០១៣” Asean Explore Quest Malaysia2013 នៅ​ប្រទេស​ម៉ាឡេស៊ី និង​មានការ​ចូលរួម​ពី​បណ្ដា ប្រទេស​ផ្សេងៗ​ប្រចាំ​អាស៊ាន​។

​ក្នុង​រយៈពេល​ដំណើរ​កំសាន្ត​នេះ អ្នក​ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម ដោយ​មួយ​ប្រទេស​មាន​ចំនួន​៩​នាក់ គឺ​បាន​ឆ្លងកាត់​ចំនួន​៤​រដ្ឋ មាន Kualalumpor, Perak, Kedah, និង Pelis (Langkawi) ដោយ​ប្រទេស​ម៉ាឡេស៊ី មាន​ទាំងអស់ ចំនួន​១៣​រដ្ឋ ដើម្បី​ឲ្យ​អ្នក ដែល​ចូលរួម​នោះ ទៅ​ដក​បទពិសោធន៍​ផ្ទាល់ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ម្យ៉ាងទៀត​គឺ​ដើម្បី​បង្កើន កិច្ចសហប្រតិបត្តិការ​បន្ថែមទៀត ជាមួយ​បណ្តា ប្រទេស​អាស៊ាន​។ នៅ​ឆ្នាំ​២០១៤ ប្រទេស​ម៉ាឡេស៊ី នឹង​ក្លាយជា​ម្ចាស់ផ្ទះ Asean Tourism Forum 2014​។​

​ក្នុង​ដំណើរ​ដែល​ឧបត្ថម្ភ​ដោយ Tourism Malaysia រយៈពេល​៧​ថ្ងៃនេះ គឺមាន​ធ្វើដំណើរ​តាម​រថភ្លើង តាម​ឡាន តាម​កាណូត និង​តាម​យន្តហោះ ដោយមាន​ទស្សនា តំបន់​បេតិកភណ្ឌ វប្បធម៌ ប្រពៃណី រួមទាំង​មានការ​ស្នាក់​នៅតាម​ផ្ទះ ប្រជាជន​ម៉ាឡេស៊ី ដើម្បី​ស្វែង​ពី​របៀប​រស់នៅ របស់​ប្រជាជន​នៅតាម​ទីជនបទ ទស្សនា ព្រៃកោងកាង ឆ្នេរសមុទ្រ និង​ការ​ទស្សនា​សត្វ​ឥន្ទ្រី​ក្រហម ដែល​ភាសារ​ម៉ាឡេស៊ី​ហៅថា Langkawi៕​