សារអេឡិចត្រូនិច
ភ្ញៀវ​ទេសចរណ៍​បរទេស​ សម្រុក​ទៅ​កំសាន្ត​កាយ​លើ​ ដែន​កោះរ៉ុង


ខេត្ត​ព្រះសីហនុ: មន្ត្រីប៉ូលិស​ទេសចរណ៍​ដែល​ប្រចាំការ​នៅ​តំបន់​ឆ្នេរសមុទ្រ​អូ​ឈើទាល បាន​ឲ្យ​ដឹងថា​ក្នុង​សប្តាហ៍​នេះ នៅ​កំពង់ផែ​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​កំសាន្ត​តាម​ដែន​កោះ សង្កេតឃើញថា មាន​ចំនួន​ភ្ញៀវ​បរទេស​ចម្រុះ​ជាតិ​សាសន៍​កាន់តែច្រើន​បាននាំគ្នា​ទៅ​កំសាន្ត​នៅតាម​ដែន​កោះ ជាពិសេស​កោះរ៉ុង​តែម្តង​។​

​តម្លៃ​ធ្វើដំណើរ​តាម​ទូក​ដឹក​ភ្ញៀវ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ក្នុង​ម្នាក់​២០​ដុល្លារ ទៅហើយ​មកវិញ ដោយឡែក​ភ្ញៀវ​កម្ពុជា​ដែល​មិនមែនជា​ប្រជាពលរដ្ឋ​នៅលើ​ដែន​កោះរ៉ុង គឺ​ម្នាក់​១០០០០​រៀល​។​

​ចំណែក​ប្រជាពលរដ្ឋ​កោះរ៉ុង​ទាំងអស់​មិនត្រូវ​យកលុយ​ថ្លៃ​ធ្វើដំណើរ​ទៅមក​ទេ​។​

​កោះកុង​ជា​ខេត្ត​មួយ​របស់​កម្ពុ​ជាមាន​ព្រំប្រទល់​ជាប់​ជាមួយនឹង​ប្រទេស​ថៃ​។ ខេត្ត​នេះ​បាន​ក្លាយជា​តំបន់​ទេសចរណ៍​មួយ​របស់​កម្ពុជា​៕​