សារអេឡិចត្រូនិច
ប្រទេស​វ៉ា​នូ​អា​ទូ(Vanuatu)


​ក្នុងចំណោម​កោះ​ប៉ា​ស៊ី​ហ្វិ​ច​ទាំងអស់ កោះ​ទាំង ៨២ ដែល​បង្កើតបានជា​ប្រជុំ​កោះ​វ៉ា​នូ​អា​ទូ (Vanuatu) តំណាង​ឲ្យ​ការច្របាច់បញ្ចូលគ្នា​នៃ​បណ្តា​វប្បធម៌​នានា​ដ៏​អស្ចារ្យ​បំផុត​។ ពួក​អឺរ៉ុប​ដែល​ស្លៀកពាក់​ស៊ីវីល័យ​នាំគ្នា​មក​ទទួលទាន​អាហារ​នៅតាម​បណ្តា​ភោជនីយដ្ឋាន​បារាំង​នៅក្នុង​ទីក្រុង​ផត​វីឡា (Port Vila) ជា​រដ្ឋធានី​ដ៏​ទាន់សម័យ​នៅលើ​កោះ​ អេ​ហ្វេ​ត (Efate) នៃ​សាធារណរដ្ឋ​វ៉ា​នូ​អា​ទូ ចំណែក​ក្រុម​កុលសម្ព័ន្ធ​នៅលើ​កោះ​ដទៃទៀត​រស់នៅ​ដូច​ទម្លាប់​ដែល​ពួកគេ​ធ្លាប់​រស់នៅ​រាប់​ឆ្នាំ​មកហើយ​។​

​ភាពជឿនលឿន​របស់​ទីក្រុង​ផត​វីឡា​គឺជា​កេរ្តិ៍តំណែល​នៃ​សម័យ​អាណានិគម​មុន​ឆ្នាំ ១៩៨០ នៅពេល​បារាំង និង​អង់គ្លេស​បាន​គ្រប់គ្រង​រួមគ្នា​លើ​តំបន់​នេះដែ​លពី​មុនគេ​ហៅថា កោះ New Hebrides Islands នោះ​។ ដោយ​តែងតាំង​ជាទី​កន្លែង​រីករាយ​បំផុត​លើ​ផែនដី​ដោយ​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​មួយ​ក្នុង​ឆ្នាំ ២០០៦ វ៉ា​នូ​អា​ទូ​ អាច​ឲ្យ​គេ​កត់សម្គាល់​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ ដែល​នេះ​គឺជា​ការទាក់ទាញ​ដ៏​ធំ​បំផុត​របស់​ប្រជុំ​កោះ​មួយ​នេះ ហើយ​គ្មាន​កន្លែង​ណាមួយ​ដែល​អ្នកនឹង​រកបាន​កា​រ​ធ្វើ​បដិសណ្ឋារកិច្ច​ឲ្យ​ល្អ​ជាង​នៅក្នុង​រដ្ឋធានី​ផត​វីឡា​ទៀត​នោះទេ​។ ទីក្រុង​ផត​វីឡា​មាន​ទីតាំង​ក្បែរ​កំពង់ផែ​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ ហើយ​ឆ្នេរ​ខ្សាច់​សក្បុស​ជាច្រើន​គឺ​ស្ថិត​នៅជាប់​បណ្តា​សណ្ឋាគារ​នានា​នៅទីនេះ និង​កន្លែង​ដទៃទៀត​នៅលើ​កោះ​វ៉ា​នូ​អា​ទូ ក្នុងនោះ​រួមមាន​រមណីយដ្ឋាន Eratap Beach Resort ផងដែរ​: វីឡា​ប្រណីត​ទាំង ១២ ខ្នង​របស់​រមណីយដ្ឋាន​នេះ​គឺ​ធ្វើដំណើរ​ប្រហែល ២០ នាទី​ពី​ខាងត្បូង​ទីក្រុង​ផង​វីឡា និងជា​រមណីយដ្ឋាន​ស្អាត​បំផុត​នៅលើ​កោះ​អេ​ហ្វេ​ត​។​