សារអេឡិចត្រូនិច
Canon បញ្ចេញ Sensor កាមេរ៉ា​ដែល​អាច​ថតរូប​ពេលយប់​មិនបាច់​មាន Flash


កាមេរ៉ា Canon បាន​បញ្ចេញ Sensor កាមេរ៉ា​ថ្មី​មួយ​ដែល​អាច​ថតរូប និង វីដេអូ​ក្នុង​ពន្លឺ​ដ៏​ទាប​បំផុត ។ Sensor ថ្មី​នេះ​មានលទ្ធភាព​ថតរូប​ផ្កាយ​ដែល​អាច​មើលឃើញ​បាន​ច្បាស់​ដោយ​មិនចាំបាច់​ឲ្យ​អ្នក​ថតរូប​ប្រើ​សន្ទះ​បើក​ឲ្យ​ពន្លឺ​ចូល​ដ៏​វែង ឬ បង្កើន Sensitivity (​ភាព​ឲ្យ​ចាប់​រូបភាព​បាន​ច្បាស់​) របស់​កាមេរ៉ា​នោះឡើយ។​

វា​អាច​ថែមទាំង​ត្រូវបាន​ប្រើ​ដើម្បី​មើល​ក្នុង​ទី​ងងឹត និងថតរូប​មិត្តភក្តិ​នៅពេល​យប់​ដោយ​មិនបាច់​មាន​ពន្លឺភ្លើង​ទៀតផង ។ Sensor នេះ​មានលទ្ធភាព​អាច​ចាប់​រូបភាព​បាន​ច្បាស់​ល្អ​ រហូតដល់​វា​ថែមទាំង​អាច​ថតរូប​ផ្កាយ​ជា​វីដេអូ​អំឡុង​ការបង្ហាញ​ខ្លួន​របស់​ទេព​ស​យុ​ត​បាន​ទៀតផង ។​

កាមេរ៉ា​នេះ​ក៏ត្រូវ​បាន​ប្រើ​ដើម្បី​ថត​ផ្ទៃមុខ​របស់​មនុស្ស​នៅក្នុង​បន្ទប់​ដែលមាន​ពន្លឺ​ទៀន​តែ​បី​ដើម​ផងដែរ ។ រឿងនេះ​អាច​កើតឡើង​បាន ព្រោះ Canon បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន​នៅក្នុង Pixel និង Readout Circuitry (​ទិន្នន័យ​សៀគ្វី​អគ្គិសនី​) ដែល​កាត់បន្ថយ​សំឡេង​រំខាន។​

​ដោយសារតែ​បច្ចេកវិទ្យា​នេះ Sensor របស់​កាមេរ៉ា Canon អាច​សម្រួល​ដល់​ការថត​វីដេអូ​បាន​ច្បាស់​ល្អ​ សូម្បី​នៅក្នុង​បរិយាកាស​ដែលមាន​ពន្លឺ​តិចតួច ឬ ប្រហែល​ស្មើនឹង​ពន្លឺ​ព្រះ​ចន្ទ។

Sensor ដែលមាន​ទំហំ​វីដេអូ Full-frame កម្រិត ៣៥ មិ​ល្លី​ម៉ែត្រ​មួយ​នេះ​មាន​ជំនាញ​ឯកទេស​ជាង​កាមេរ៉ា​ប្រភេទ DSLR ស៊េរី​មុនៗ​របស់ Canon ទៅទៀត ដែល​ស៊េរី​មុនៗ​ទាំងអស់នេះ​សុទ្ធតែ​ល្បី​ខាង​ចាប់​រូបភាព​ក្នុង​ពន្លឺ​ដ៏​ទាប ។​

Sensor ប្រភេទ CMOS របស់​កាមេរ៉ា​នេះ មាន​ភិ​ច​សែ​ល​ទំហំ ១៩ microns ធំ​ជាង​ផ្ទៃ​ភិ​ច​សែ​ល​នៅលើ Sensor ប្រភេទ CMOS របស់​កាមេរ៉ា​ស៊េរី SLR របស់ Canon រហូតដល់​ទៅ ៧,៥ ដង​ឯណោះ ។​

Canon ជឿថា​ជំនាន់​ដំបូង​នៃ​បច្ចេកវិទ្យា​នេះ​នឹងត្រូវ​ប្រើ​ជាបឋម​ក្នុង​គោលបំណង​មិន​ផ្តោតលើ​អ្នកប្រើប្រាស់​សាមញ្ញ​នោះទេ ដូចជា​ប្រើ​ក្នុង​វិស័យ​ស៊ើបការណ៍ ការស្រាវជ្រាវ​វេជ្ជសាស្ត្រ និង ការអង្កេត​ក្នុង​ទី​អវកាស​ជាដើម ៕