សារអេឡិចត្រូនិច
តៃវ៉ាន់​បញ្ចេញ​ គំរូ​ទូរស័ព្ទ​ថ្លា​ដូច​កញ្ចក់​


អ្នក​ប្រហែលជា​គិតថា ស្មា​ត​ហ្វូ​ន​ថ្លា​ដូច​កញ្ចក់​ប្រហែលជា​មិនអាច​ទៅរួច​បានឡើយ។ ក្រុមហ៊ុន​តៃវ៉ាន់​មួយ​ដែល​គេ​ហៅថា Polytron  បាន​បញ្ចេញ​គំរូ​ស្មា​ត​ហ្វូ​ន​អនាគត​មួយ​ដែល​ផលិត​ចេញពី​កញ្ចក់។​

ស្មា​ត​ហ្វូ​ន​កញ្ចក់​នេះ​នឹង​ស្រអាប់​នៅពេលដែល​បិទ​ថាមពល ប៉ុន្តែ​វា​បំ​ប្លែង​ទៅជា​ថ្លា​នៅពេលដែល​អគ្គិសនី​បាន​ឆ្លងកាត់។ យោងតាម​វេ​ប​សាយ​របស់​ក្រុមហ៊ុន Polytron "​នៅពេល​ម៉ូលេគុល​គ្រី​ស្តា​ល់​រាវ​តម្រៀបជួរ​គ្នា ពន្លឺ​ថ្លា​ក៏​ឆ្លងកាត់ ហើយ​ស្មា​ត​ហ្វូ​ន Polyvision នឹង​មើលទៅ​ថ្លាឈ្វេង​" ។​

Speaker របស់​ស្មា​ត​ហ្វូ​ន​នេះ​មាន​ទីតាំង​ស្ថិតនៅលើ​កំពូល​នៃ​ឧបករណ៍ ។ ផ្នែក​ខាងក្រោម​មាន​ថ្ម​, រន្ធ​ដោត microSD, និង ខ្សែ​ទង់ដែង​ចម្លង​អគ្គិសនី​មួយចំនួន ។ អ្នកធ្វើ​តេស្ត​លើ​ទូរស័ព្ទ​នេះ​បានស្នើ​ឲ្យ​បិទ​កុំ​ឲ្យ​ឃើញ​ផ្នែក​ខាងក្រោម ខណៈដែល​បច្ចុប្បន្ននេះ​ពុំទាន់​មាន​បច្ចេកវិទ្យា​ណា​អាចធ្វើ​ឲ្យ​ថ្ម​មើលទៅ​ថ្លា​នោះឡើយ។ ចំណែកឯ​ម៉ៃ​ក្រូ​ហ្វូ​ន​មាន​ទីតាំង​ក្បែរ​រន្ធ​ដោត microSD ។

វេ​ប​សាយ Mobile Geeks បាន​រាយការណ៍​ថា ក្រុមហ៊ុន Polytron មានបំណង​សម្រេច​ឲ្យ​បាន​នូវ​ស្មា​ត​ហ្វូ​ន​ថ្លា​ដែលមាន​មុខងារ​ពេញលេញក្នុង​ផលិតកម្ម​មាន​ដែន​កំណត់​មួយ នៅត្រឹម​ចុងឆ្នាំ ២០១៣ នេះ។​

​នៅពេលណា​ដែល​ទូរស័ព្ទ​នេះ​អា​ចរក​ជាវ​បាន រឿង​តែមួយគត់​ដែល​អ្នកប្រើប្រាស់​បារម្ភ​នោះ​គឺ​ត្រូវ​រក​ទីតាំង​ទុក​ទូរស័ព្ទ​ថ្លា​នេះ​ដោយ​របៀប​ណា ពេលដែល​អ្នក​មិនអាច​ទាំង​មើល​វា​ឃើញ​ផង​នោះ៕