សារអេឡិចត្រូនិច
ស្ដេច​ដំរីស​​ Real M. ​​ធ្វើ​ឱ្យ​បិសាច​ក្រហម​​ Man.Utd ចុក​ឈាម​​នៅ​ Old Trafford


គ្រាប់​​បាល់​ ១ គ្រាប់​​ចុងក្រោយ​ដ៏​មាន​តម្លៃ​​​មិន​អាច​កាត់​ថ្លៃ​បាន​​​របស់​អតីត​កីឡាករ​​​ក្លិប​បិសាច​ក្រហម​ Man Utd ​​​​​រ៉ូណាល់​ដូ​​​ បាន​ជួយ​ឱ្យ​​ក្រុម​ Real M ​​យក​ឈ្នះ​​ក្រុម​ម្ចាស់​ផ្ទះ​ Man  Utd ​​​ដោយ​លទ្ធផល​​ ២-១ ​​ក្នុ​ងពហុកីឡដ្ឋាន​​ Old Trafford កាល​ពី​រាត្រី​​​ថ្ងៃ​ពុធ ទី​​៦ ​មីនា ឆ្នាំ​​២០១៣ ​​​កន្លងទៅនេះ​  ។​​ គ្រាប់​បាល់​​សរុប​ទាំង​​​ពីរ​ជើង ​​​ក្រុម​​ស្ដេច​ដំរី​ស ​Real M​ ​​​​បាន​យក​ឈ្នះ​​​ក្រុម​ Man Utd ​​​ដោយ​លទ្ធ​ផល​ ​៣-២ ​​​កក់​បា​ន​កៅអី​​​​​១ ឡើង​​​ទៅ​ប្រកួត​​​វគ្គ​ ៨ ក្រុម​​​ចុងក្រោយ ។

ជ័យជម្នះ​​របស់ Real M បានបញ្ចប់​​ការ​ចិញ្ចឹម​​​ចិត្ត​សង​សឹក​​របស់ Man Utd ​​​​​រយៈ​ពេល ១០ ​​​​ឆ្នាំ ​​​​បន្ទាប់ពី​ក្រុម​នេះ​​ធ្លាប់​​ត្រូវបាន​​ក្រុម​​ Real M​ ទម្លាក់​​​ចេញ​ពីឆេម​ពាន​លីក​​​ម្ដង​រួច​មក​ហើយ​​ក្នុង​​វគ្គ​​ ៨​ក្រុ​ម​​​ចុង​ក្រោយ​​​ដោយលទ្ធផល​​​សរុប​ទាំង​ពីរ​​​ជើង​​ ៦-៥​ ​។​

នៅក្នុង​ដំណើរ​​​ការ​ប្រកួត​ក្រុម Real M ​​​បាន​គ្រប់គ្រង​​ទីលាន​ប្រកួត​​ ៦១​ភាគរយ​ និង​​​មាន​ឱកាស​​​​ស៊ុត​បាល់​​​បញ្ចូលទី​​​​​ច្រើនជាង​​ក្រុម​ម្ចាស់​ផ្ទះ Man Utd ។

​នៅក្នុង​​ការ​ប្រកួត​​​តង់ទី១ ​​ទោះបី​​ជា​មានការ​វាយ​​បក​គ្នា​ទៅវិញ​ទៅមក​​​​បែប​ណាក៏​ដោយ ​​​ក៏​ក្រុម​​​​ទាំង​ពី​រ​នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​​​បាន​ ធ្វើឱ្យចប់ការ​ប្រកួត​​​ ៤៥នាទី​​​ ក្រុម​​​ទាំង​ពីរ​​រក្សា​បាន​​លទ្ធផល​ស្មើ ០-០ ​។ ចូល​ម​កដល់​​តង់ទី២​​ត្រឹមតែ​​ 3​នាទី​​​ប៉ុណ្ណោះ​​ក្រុម​ម្ចាស់ផ្ទះ​​ Man Utd ​​​​​ទទួលបាន​​​គ្រាប់បាល់​​​​​​សំណាង​​ ១ ​គ្រាប់​​​​ ​​ដោយ​សារ​កីឡា​ករ​​ Sergio Ramos របស់​ Real M  ​ធ្វើ​ឱ្យ​​​​មាន​​​​កំហុស​​ស៊ុត​​បាល់​ចូល​ទី​​​ខ្លួន​ឯង​​ក្នុង​នាទី ៤៨ ​​ធ្វើ​ឱ្យ​​​ក្រុម  Man Utd ​​​នាំ​មុខ ១-0​ ​​​។ ​ទោះជា​យ៉ាង​ណាក្ដី​​ក្នុង​នាទី​​ ៦៦ ​កីឡា​ករ​​​ខ្សែ​បម្រើ​​​ Luka ​Modric ​ស៊ុត​បាល់​​បញ្ចូល​ទី​​​បាន ១​គ្រាប់​​​​តា​ម​​​យក​ស្មើ​​​ ១-១  ហើយ​​​ 3​នាទី​​បន្ទាប់​​មក​​​​ទៀត​អតីត​​​សិស្ស​សំណព្វ​​អាឡិច​​​​ហ្វី​ ​គូសុន ស៊ុត​បាល់​​បញ្ចូល​ទី​​​បាន ១​គ្រាប់បន្ថែម​​​​ទៀត​​នាំមុខ​ Man Utd ​​២-១ ហើយ​​​បាន​រក្សា​លទ្ធផល​​​​​នេះ​រហូត​​​​​ដល់​ចប់ការ​ប្រកួត​​ ៩០ នាទី​ ។

ជ័យជម្នះ​របស់ Real M ​​បានធ្វើឱ្យ​​​លោក​​​អាឡិច ហ្វីគូសុន ​​​ខឹង​សម្បារ​​យ៉ាង​ខ្លាំង​​​ជា​ពិសេស​​​​​​គឺការ​​សម្រេច​ចិត្ត​​​របស់​អាជ្ញាកណ្ដាល​​​តួកគឺ​​ ​ដែល​​បានបណ្ដេញ​​​​កីឡាករ​​​ណានីចេញពីទី​លាន​ប្រកួត​​​ ។​ ​ដោយឡែក​​​លោក​ចូសេ ម៉ូរី​ញ៉ូ​ក៏​បាន​​​ទទួល​ស្គាល់​​នៅ​​ដែរ​ថា ក្លិប​របស់លោក​មិន​​​​ទំនង​​​ឈ្នះ​​​​​ Man Utd នោះ​ទេ ​​តែ​បាល់​​​​ទាត់​វា​តែ​អ៊ីចឹង​ ។ ចំណែក​ការ​ប្រកួត ១ គូ​​​ទៀត​ក្រុម​Dortmun​d​ បាន​យក​ឈ្នះ​​ Shakhtar ៣-0  ​​​សរុប​​ទាំ​ង​ ២ ​ជើង​​គឺ​ ៥-២ ​ដឹក​ដៃ​​ Real M ឡើង​​​ទៅ​​​​វគ្គ​​ ៨ ក្រុមចុងក្រោយ ៕