សារអេឡិចត្រូនិច
Facebook នឹងបិទទ្វារនៅថ្ងៃទី ១៥ ខែមីនា


ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ លើ​វេទិការ​ដ៏​ច្រើន ហើយ​សូម្បីតែ​លើ Facebook ក៏​លេចឮ​ពាក្យ​ចចា​ម​អា​រ៉ា​ម​ថា បណ្តាញ​សង្គម​ដ៏​ធំជាងគេ​លើ​លោក នឹង​បិទទ្វារ​នៅ​ថ្ងៃទី ១៥ ខែមីនា ខាងមុខនេះ ។ តើ​រឿងរ៉ាវ​វា​យ៉ាងណាដែរ​?

​តាំងពី​ដើមខែ កុម្ភះ ២០១៣ មក​ម្លេះ ពាក្យ​ចរចា​ម​អា​រ៉ា​ម​ជាច្រើន​បាន​លេចឮ​តៗ​គ្នា​ថា ថ្ងៃទី​១៥ ខែមីនា Facebook នឹង​បិទទ្វារ​ជា​ផ្លូវការ ។ ព័ត៌មាន​នេះ​កាន់តែ​ក្តៅគគុក គ្រា​ដែល​ថ្ងៃទី​១ ខែមីនា កាន់តែ​កៀក​ខិតចូល​មកដល់ ។​
​តាម​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ខាងលើ​នោះ Facebook នឹង​បិទទ្វារ​ដោយសារ​ស្ថាបនិក ហើយ​ជា CEO​ផង​នោះ លោក Mark Zuckerberg មាន​អារម្មណ៍​នឿយណាយ ដោយ​សម្ពាធ​ដែល​ត្រូវ​ប្រឈមមុខ ក្នុងការ​គ្រប់គ្រង​ដឹកនាំ​ក្រុមហ៊ុន​មួយ​ដែលមាន​អតិថិជន​ជាង​១​ពាន់​លាន​នាក់ ។ ទន្ទឹម​នោះ Zuckerberg ពុំបាន​នឹកស្មាន​ដល់​ពី​ឥទ្ធិពល​របស់ Facebook ទៅលើ​ជីវភាព​របស់​អតិថិជន វា​ហួសការ​ប្រ​មើ​មើល​បែបនេះ ទើប​សម្រេចចិត្ត បិទទ្វារ​តែម្តង ។​

​ដើម្បី​យល់ច្បាស់ គប្បី​ត្រឡប់​ក្រឡេកមើល លើ​ពាក្យ​ចចាមអារ៉ាម​កាលពីមុន​នោះ​ប្រមាណ​២​ឆ្នាំ ។ គ្រានោះ​ក៏​លើក​ថា Facebook នឹង​បិទទ្វារ​ដែរ ។​ ប៉ុន្តែ​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ថា Facbook បាន​បញ្ចេញ​លក់​បណ្តា​ភាគហ៊ុន​ជា​ផ្លូវការ កាលពី​ខែ ឧសភា ឆ្នាំ២០១២ នឹង​បាន​ប្រែក្លាយជា​ក្រុមហ៊ុន​សាធារណៈ ស្ថាបនិក Zuckerberg គ្រាន់តែ​ជា​អ្នក​ក្តោប​ក្តាប់ ភាគហ៊ុន​មួយចំនួន​ប៉ុណ្ណោះ ។ ហេតុនេះ ចំពោះ​រឿងហេតុ "​ស្លាប់ រស់​" បែបនេះ ទោះបីជា Zuckerberg "​សរសៃប្រសាទ​" ចង់​បិទទ្វារ​វា ក៏ត្រូវ​មាន​យោបល់​របស់​ក្រុមប្រឹក្សាភិបាល និង​គណៈនាយក​ក្រុមហ៊ុន​នេះដែរ ។​ លើ​ហេតុផល​សេដ្ឋកិច្ច​ក៏​កាន់តែ​ពុំ​ត្រូវ​បិទទ្វារ ព្រោះ​វា​កំពុង​តែមាន​កំណើន​ខ្លាំងក្លា ។ លើ​ផ្នែក​ទីផ្សារ​វិញ Facebook ពុំទាន់​មាន​គូប្រជែង មួយ​ដែល​សក្តិសម​នៅឡើយ​ទេ ។​

​ហេតុនេះ ទោះបីជា Zuckerberg មិន​ចង់​ធ្វើ​ក៏​នឹងមាន​អ្នក​បន្តធ្វើ​ជំនួស ។ គាត់​ពុំ​អាច​សម្រេច​ជោគវាសនា Facebook តែម្នាក់ឯង​បានទេ ៕