សារអេឡិចត្រូនិច
ការពិតគួរឲ្យភ្ញាក់ផ្អើល៥ ពាក់ព័ន្ធដល់សុខភាព


ទទួលទាន​មុខ​កញ្ចក់​ជួយ​បញ្ចុះទម្ងន់ អូ​រ៉ា​ល់​សិច មាន​ប្រយោជន៍​សម្រាប់​សុខភាព​ស្ត្រី មើល​កុន​រន្ធត់​ព្រឺព្រួច​នឹង​ដុតបំផ្លាញ​កាឡូរី​ច្រើន ... អ្នក​បានដឹង​រឿង​សាមញ្ញ​២​នេះ​ឬ​នៅ​? មានរឿង​យ៉ាង​សាមញ្ញៗ​មួយចំនួន​ពាក់ព័ន្ធ​ដល់​សុខភាព តែ​ពុំមែន​នរណា​ក៏​បានដឹង​នោះឡើយ ។​

១.​ទទួលទាន​មុខ​កញ្ចក់​ដើម្បី​បញ្ចុះទម្ងន់​:
​មាន​មនុស្ស​មិន​ច្រើន​ឡើយ​មាន​ទម្លាប់​ទទួលទាន​មុខ​កញ្ចក់ ព្រោះ​មិន​ជឿ​រឿងនេះ តែ​ជាក់ស្តែង​វា​ត្រូវបាន​បញ្ជាក់ថា មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះទម្ងន់ ។ ហេតុអ្វី​ទៅ ? តាម Christine Morgan មកពី​មូលនិធិ Butterfly (​អាមេរិក​) អង្គការ​មួយ​ឧបត្ថម្ភ​ប្រជាជន​ទប់ទល់​នឹង​ភាពច្របូកច្របល់​ទទួល​ទាន និង​រូបភាព​អសកម្ម​របស់​សរីរាង្គ​នោះ "​ប្រសិន​គ្រប់គ្នា​ប្រឹងប្រែង ដើម្បី​ផ្លាស់ប្តូរ​រូ​បរាង្គ ឬ​ទម្ងន់​របស់ខ្លួន គេ​ត្រូវ​ការប្រើ​កញ្ចក់​មួយ​ផ្ទាំង​មក​ដាក់​ពីមុខ​រាល់ពេល​ទទួលទាន​" ។​ ​ទទួលទាន​មុខ​កញ្ចក់​នឹង​ជួយ​អ្នក​យល់ដឹងបាន​ពី​ការ​ទទួលទាន​របស់ខ្លួន ហើយ​ពេល​ឃើញ​រូបរាង​ត្រូវការ​បញ្ចុះទម្ងន់​របស់​ខ្លួន​អ្នកនឹង​ទទួលទាន​តិចជាង​ប្រៀប​នឹង​ធម្មតា ។​

២.​អូ​រ៉ា​ល់​សិច​ក៏មាន​ប្រយោជន៍​សម្រាប់​សុខភាព​ស្ត្រី​:
​ពួក​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ញូវយ៉ក បាន​ប្រៀបធៀប​ជីវិត​ផ្លូវភេទ​របស់​ស្ត្រី ២៩៣​នាក់ ។ លទ្ធផល​បង្ហាញថា ស្ត្រី​មាន​ទំនាក់ទំនង​ផ្លូវភេទ​តាមផ្លូវ​មាត់ ច្រើន​មាន​សុខភាព​ស្មារតី ផ្លូវចិត្ត​ល្អ​ជាង ។ នោះ​គឺ​ព្រោះតែ​ក្នុង​ទឹកនោម​របស់​បុរស​មាន​ផ្ទុក​សារជាតិ​គីមី​ជួយ​លើកកម្ពស់​សភាព​ផ្លូវចិត្ត ធ្វើ​ឲ្យ​កើន​មនោសញ្ចេតនា នាំមក​នូវ​ដំណេក​ស្កប់ និង​ប្រឆាំង​រោគ​ផ្លូវចិត្ត ។​ ​ពួក​អ្នកស្រាវជ្រាវ​ក៏​ចាត់ទុកថា ស្ត្រី​ដែលមាន​សិច​មិន​សុវត្ថិភាព​ជាប្រចាំ កើតរោគ​ផ្លូវចិត្ត​តិចជាង ។​

៣.​សិច​ជាប់​រហូត​ពី ៣-៦​ខែ មុនពេល​ចង់​មានកូន​:
​គូ​ស្វាមីភរិយា​ដែល​រៀប​ផែ​ប​ការ​សម្រាប់​ការ​ផ្តល់កំណើត​កូន​គួរ​រួមភេទ​ជាប្រចាំ​ក្នុងអំឡុង ៣-៦​ខែ មុនពេល​ចង់​មានកូន ដើម្បី​បង្កើន​ឱកាស​មានកូន​មាន​សុខភាព​ល្អ ។ នេះ​ជាការ​ផ្តើមគំនិត​របស់​សាកលវិទ្យាល័យ Adolaide (​អូស្ត្រាលី​)​។​ ​ការប្រាស្រ័យ​ជាមួយ​មេជី​វិត​ជាប្រចាំ​នឹង​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​សរីរាង្គ​របស់​ស្ត្រី​ដើម្បី​ជំនួយ​យ៉ាង​ល្អ​សម្រាប់​ការ​មានគភ៌ យោងតាម​សាស្ត្រាចារ្យ Sarah Robertson នៅ​វិទ្យាស្ថាន Robinson មានប្រសាសន៍ ។​

៤.​មើល​ភាពយន្ត​រន្ធត់​ព្រឺព្រួច ដើម្បី​ដុតបំផ្លាញ​កាឡូរី​:
​មើល​ភាពយន្ត​គួរ​ឲ្យ​ខ្លាច​ក្នុង​រយៈពេល​៩០​នាទី អាចជួយ​ដុតបំផ្លាញ​ដល់​១១៣​កាឡូរី ជិត​ស្មើ​បរិមាណ​កាឡូរី​ត្រូវបាន​ដុតបំផ្លាញ​ក្នុង​កន្លះ​ម៉ោង​ដើរ និង​ប្រហាក់ប្រហែល​បន្ទះ​សូកូឡា​មួយ​ដុំ តាម​ការ​ឲ្យ​ដឹង​របស់​សាកលវិទ្យាល័យ Westminster ។​ ​ភាពយន្ត​ទាំងនេះ​ច្រើន "​ចាប់​"​ពពួក neuron សរសៃប្រសាទ​ធ្វើការ​ច្រើន ហេតុនេះ​សរីរាង្គ​ទាំងមូល​ក៏ត្រូវ​បាន "​កេណ្ឌ​" ឲ្យ​ចូលរួម ។ នោះ​គឺជា​មូលហេតុ​ដែ​លេ​ហេតុអ្វី​កាឡូរី​យ៉ាងច្រើន​ត្រូវបាន​ដុតបំផ្លាញ​ដូចនេះ ។​ ​នៅ​បណ្តា​ឆ្នាំ​១៩៨០ ភាពយន្ត​ព្រឺព្រួច​ផ្លូវចិត្ត "The Shining" ត្រូវ​ចាត់ទុកជា​ភាពយន្ត​ដុតបំផ្លាញ​កាឡូរី​របស់​អ្នកទស្សនា​ច្រើន​បំផុត ជា​មធ្យម ១៨០​កាឡូរី ភាពយន្ត "Jaws" ដុតបំផ្លាញ​មធ្យម​១៦១​កាឡូរី និង "The Exorcist" ឈរ​លំដាប់​ទី​៣ ជាមួយនឹង​កាឡូរី​ត្រូវ​ដុតបំផ្លាញ​មធ្យម ១៥៨​កាឡូរី យោងតាម​ការ​ឲ្យ​ដឹង​ពី Telegraph ។​

៥.​ផ្នែក​ក្រហម​នៃ​ស៊ុត​ល្អ​សម្រាប់​បេះដូង​:
​នេះ​ជា​រឿង​មួយ​ក្នុងចំណោម​រឿង​ត្រូវបាន​ជជែក​ពិភាក្សា​ច្រើន​បំផុត ។ ទទួលទាន​ផ្នែក​ក្រហម​នៃ​ស៊ុត​នឹងធ្វើ​ឲ្យ​កើន​ល្បឿន​ក្រិន​រឹង​សរសៃឈាម ។​ ​បណ្ឌិត David Spence នៅ​សាកលវិទ្យាល័យ Western (​កាណាដា​) និង​ក្រុម​របស់លោក​បាន​ស្រាវជ្រាវ​លើ​អ្នកជំងឺ ១២០០​នាក់ និង​រកឃើញថា អ្នក​ទទួលទាន​ផ្នែក​ក្រហម​នៃ​ស៊ុត​ជាប្រចាំ​នឹងមាន​គ្រោះថ្នាក់​ដូច​ជក់បារី ពោលគឺ​នឹងមាន​ការ​ប្រឈម​កើន​ផ្ទាំង​ច្បាម​នៅ​សរសៃឈាម កត្តា​មួយ​នាំ​ដល់​ស្ត្រូ​ក និង​ឈឺបេះដូង ៕