សារអេឡិចត្រូនិច
ក្រុម​ហ៊ុន​តូយ៉ូ​តា ​​បង្ហាញ​រថយន្ត​ថ្មីប្រើថាម​ពលអគ្គិស​នី


ក្រុមហ៊ុន​​តូយ៉ូតា​បាន​បង្ហាញ​រថយន្ត i-Road ទំនើប​ប្លែក​ថ្មីដែល​ប្រើ​អាគុយ​បញ្ចូល​ថាម​ព​ល​អគ្គិស​នី​ នៅ​ក្នុង​​ពិធី​​​តាំង​ពិព័រណ៍​រថយន្ត​​​ឆ្នាំ​២០១៣​​នៅ​​​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វ៊ីស ហើយ​រថ​យន្ត​នេះ​មើល​​​ទៅ​​ស្រ​ដៀង​​​ទៅ​នឹង​ម៉ូតូ ។

លក្ខណៈ​ពិសេស​នៃ​រថយន្ត​ប្រើ​ថាម​ពល​​អគ្គិ​សនី​​​​នេះ​គឺ មាន​កង់​៣​ដែល​អាច​បើកបរ​បាន​ចម្ងាយ​ប្រហែល​​៥០​គីឡូម៉ែត្រ​នៅ​ពេល​បញ្ចូល​ភ្លើង​ម្តងៗ ហើយ​​ល្បឿន​៤៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ។ ​ចំណែក​​​អាគុយ​មាន​កម្លាំង​២​គីឡូ​វ៉ាត់​ដែល​ភ្ជាប់​​ចរន្ត​នៅ​​កង់​ខាង​មុខ និង​បញ្ចូល​ភ្លើង​ម្តង​រយៈ​​៣​ម៉ោង​។ រីឯ​ទំហំ​រថ​យន្ត​មាន​បណ្តោយ​​​២,៣​​ម៉ែត្រ ទទឹង​​០,៨​ កម្ពស់​​១,៤​ម៉ែត្រ និង​ទម្ងន់​លើស​ពី​២៩៩​គីឡូក្រាម ៕