សារអេឡិចត្រូនិច
អ្នកទេសចរ​សម្រុក​ទៅ​មើល​ព្រិល​ដ៏​កម្រ​ក្នុង​វៀតណាម​ខាងជើង


ទីក្រុង​សា​ប៉ា (Sa Pa) ក្នុង​ភាគ​ខាងជើង​ខេត្ត ឡាវ ខៃ ប្រទេស​វៀតណាម ដែលជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​ថ្នាក់ជាតិ​ដ៏​សំខាន់​មួយ ឥឡូវ​បាន​បន្ថែម​សម្រស់​ទាក់ទាញ​កាន់តែខ្លាំង​ថែមទៀត​ជាមួយនឹង​ព្រិល​ធ្លា​ក់ជាង ៥ សង់ទីម៉ែត្រ​។

ក្រុមមន្ត្រី​នៃ​ស្ថានីយ​គ្រប់គ្រង​ព្រៃ​នុយ​សេ (Nui Xe) ក្នុង​ឧទ្យាន​ជាតិ​ហួង​លាន (Hoang Lien National Park) បាន​និយាយថា ព្រិល​នេះ​បាន​នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ភ្លាមៗ​នៅលើ​ផ្លូវ​ពី​ទីក្រុង​ឡាវ​ខៃ ខេត្ត​ឡាវ​ខៃ រហូតដល់​ទីក្រុង​សា​ប៉ា ខណៈ​ទេសចរ​រាប់ពាន់នាក់​បាន​សម្រុក​មក​ទីក្រុង​នេះ​ដើម្បី​មក​កោតសរសើរ​ទស្សនី​ភាព​ដ៏​កម្រ​នេះ​។ ខណៈដែល​គេ​ល្បី​ជា​យូរ​មកហើយ​ថា​មាន​ព្រិល​ធ្លាក់​ក្នុង​ទីក្រុង​សា​ប៉ា នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​កម្រ​មិន​ងាយ​បានឃើញ​នោះទេ​។

ស្ថានីយ​នុយ​សេ​បាន​និយាយថា វា​បានចាប់ផ្តើម​ធ្លាក់​នៅ​ម៉ោង​ប្រមាណ ៩ ព្រឹក​កាលពី​ថ្ងៃ​អង្គារ​ទី ១៧ ខែធ្នូ​។ ស្ថានីយ​នេះ​បាន​និយាយថា នៅ​កម្ពស់​ជាង ១៩០០ ម៉ែត្រ​លើ​នីវ៉ូ​សមុទ្រ សីតុណ្ហភាព​បាន​ធ្លាក់ចុះ​ទាប​រហូតដល់​ដក ២ អង្សា​សេ ដោយ​បង្កើតបានជា​ផ្ទាំង​ទឹក​ក​កកម្រាស់ ១០ ទៅ ២០ សង់ទីម៉ែត្រ​។​

​សីតុណ្ហភាព​ជា​មធ្យម​ក្នុង​ទីក្រុង​សា​ប៉ា​នៅតែ​ទាប​នៅឡើយ​កាលពី​ថ្ងៃ​អង្គារ​គឺ​ប្រហែល ដក ១ អង្សា​សេ ជាមួយនឹង​សំណើម និង​អ័ព្ទ​យ៉ាងខ្លាំង​ភ្លាមៗ​ផងដែរ​៕