សារអេឡិចត្រូនិច
កម្ពុជាសម្លឹង ទៅរកបារាំង ក្នុងការបង្កើតតុលាការពាណិជ្ជកម្មនៅកម្ពុជា


ភ្នំពេញ: ខណៈដែល​លោក Gilles Bellier សា​ស្រា្ត​ចា​រ្យ​ស្ថាបនិក​សមាគម​វិនិយោគ​សហភាព​អឺរ៉ុប ចូល​ជូ​ប​សំដែង​ការគួរសម នា​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៣ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ស្វាគមន៍​ការចូលរួម​របស់​ភាគី​បារាំង ក្នុងការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធតុលាការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​

​លោក​សុខ អាន បាន​ឲ្យ​ភ្ញៀវ​ដឹងថា កម្ពុជា​កំពុង​កែសម្រួល និង​បន្ថែម​មាត្រា មួយ​ចំនូ​ន​ទៅក្នុង​រចនាសម្ព័ន្ធ​រប​ស់​តុលាការ ដើម្បី​បង្កើត​ឲ្យ​មាន​សភាពាណិជ្ជកម្ម និង​សភា​ការងារ​សង្គមកិច្ច បញ្ចូល​ទៅក្នុង រចនាសម្ព័ន្ធ​តុលាការ ដែលមាន​នៅតាម​បណ្តា​ខេត្ត ក្រុង​សម្រាប់​ដោះស្រាយ​រឿង​វិវាទ​ការងារ និង​ពាណិជ្ជកម្ម​។ នេះ​បើតាម​លោក ឯក ថា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រាប់​ឲ្យ​ដឹង​។​    ​    ​    ​   
​    ​
​បើតាម​ប្រភព​ដដែល​លោក Gilles Bellier និយាយថា ការបង្កើត​ឲ្យ​មាន​សភា​សង្គមកិច្ច សម្រាប់​ដោះស្រាយ​វិវាទ​ការងារ គឺត្រូវធ្វើ​ឲ្យ​មានការ​ប្រយ័ត្នប្រយែង នៅ​បារាំង​មានការ​លំបាក​មួយចំនួន ដោយសារ​ចៅក្រម​មាន​ទំនោរ​ជួយ​ដល់ក​ម្មករ​។ លោក​បន្តថា គួរតែរៀបចំ​ឲ្យ​មាន​យន្តការ​សម្រាប់​ការចរចា​រវាង​និយោជិត និង​និយោជក ដើម្បី​សម្រួល​ដល់​ការងារ​ដោះស្រាយ​វិវាទ​៕