សារអេឡិចត្រូនិច
​ក្រុមហ៊ុន​រថយន្ត ​Lamborghini បង្ហាញ​រថយន្ត​ទំនើប ម៉ាក​Veneno តម្លៃ​ជាង​៤​លាន​ដុល្លារ​​


ក្រុមហ៊ុន​រថយន្ត Lamborghini បានបង្ហាញ​រថយន្ត​ថ្មី​ដ៏​ទំនើប​ម៉ាក“ Veneno ” ដែលមាន​តម្លៃ​៤,៩​លាន​ដុល្លារ​នេះ​នៅ​​ប្រទេស​ស្វ៊ី​ស ។

​រថ​យន្ត​ម៉ាក “Veneno ”​នេះ ត្រូវបាន​ដាក់តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺ​ ណែវ ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃ​អង្គារ

​ក្រុមហ៊ុន​រថយន្ត​នេះ បាន​និយាយថា រថយន្ត​ដ៏​ទំនើប​នេះ​ត្រូវបាន​ផលិតឡើង​តាម​ការបញ្ជា​ធ្វើ​និង​ការទិញ​របស់​អតិថិជន​តែប៉ុណ្ណោះ ​ហើយ​ថា រហូតមកដល់​ពេលនេះ រថយន្ត​ម៉ាក “ Veneno ”​នេះ​គឺ​មានតែ​ចំនួន​៣​គ្រឿង​ប៉ុណ្ណោះ​។​

​លោក Stephan Winkelmann នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​រថយន្ត​នេះ បាន​និយាយថា រថយន្ត​ម៉ាក​“Veneno”​នេះ គឺជា​រថយន្ត​​ដែលមាន​បច្ចេកវិទ្យា​ដ៏​ទំនើ​ម និង​មាន​ល្បឿន​លឿន​បំផុត​ហើយ​ខ្លាំង​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​របស់​ក្រុមហ៊ុន​នេះ៕