សារអេឡិចត្រូនិច
សម្លៀកបំពាក់ជួយអ្នក ហោះ ឆ្លងមហាសមុទ្រ


តាម​ក្រុមហ៊ុន​ផលិត Aqua Lung នោះ​ឈុត​មុជទឹក​មាន​ស្លាប ត្រូវបាន​ប្រសិទ្ធ​នាម​ថា "​ស្លាប​មហាសាគរ​" នឹង​ជួយ​អ្នក​ប្រែក្លាយ​សុ​បិ​ន្ត "​ហោះ​" ក្រោម​ទឹកបាន ។​ ឈុត​នេះ​បើ​មើល​មួយ​ភ្លែត វា​ស្រប​នឹង​ការហោះ​លើ​អាកាស ជាង "​ហោះ​" ក្នុង​ទឹក ។ ​អាស្រ័យ​ដោយ​វា​មាន​ស្លាប​នៅ​ដៃ និង​ជើង នោះ​អ្នក​អាច​ឆ្វែល​ចុះឡើង​បាន​ដូច​ត្រី​បបែល ។​

​អ្នក​រចនា​ឈុត​នេះ លោក Guillaume Binard សញ្ជាតិ​បារាំង និង​ក្រុមហ៊ុន​ឯកទេស​ផលិត​ឧបករណ៍​មុជទឹក Aqua Lung បានរួម​គ្នា​បង្កើត​ផលិតផល "​ស្លាប​មហាសាគរ​" ។​ លោក Bimard ពោលថា ឈុត​មុជទឹក​មាន​ស្លាប​នេះ បាន​ជួយ​ធ្វើ​ឲ្យ​សុ​បិ​ន្ត​ចង់​ហោះ​របស់​មនុស្ស​ក្លាយជា​ការពិត ។ គំរោងការ​នេះ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញថា បរិស្ថាន​ទឹក និង​បរិយាកាស មាន​ចំណុច​ស្រដៀង​គ្នា ។ ការខុស​គ្នា​រវាង​បរិស្ថាន​ទាំង​២​នេះ គឺ​ទម្ងន់​នៃ​ខ្យល់​ប៉ុណ្ណោះ ។​

​វា​ពុំទាន់​ត្រូវបាន​ផលិត​លក់​ជាទូទៅ​ទេ​ តាម​សម្តី​របស់​ក្រុមហ៊ុន​នោះ ឈុត "​ហោះ​" ក្នុង​ទឹក​នេះ នឹងធ្វើ​ឲ្យ​អ្នកទទួលបាន​អារម្មណ៍ល្អ​ណាស់ ។ ប៉ុន្តែ​បច្ចុប្បន្ន​វា​ទើប​ជា​ផលិតផល​បង្ហាញ​ពី​សិល្បៈ​ប៉ុណ្ណោះ ពុំទាន់​មានការ​ផលិត​លក់​ជាទូទៅ​ទេ ៕​