សារអេឡិចត្រូនិច
កាមេរ៉ាមើល "ធ្លុះ" អណ្តាតភ្លើង


តាម Optic Express ក្រុម​អ្នកជំនាញការ​អ៊ីតាលី បាន​រកឃើញ​នូវ​សណ្ឋាន​កាមេរ៉ា​ឆ្លុះ​មើល​ទិដ្ឋភាព​ទាំងមូល​នៅក្រោយ​អណ្តាតភ្លើង​បាន សំដៅ​លុបបំបាត់​ស្ថានភាព​ដែល​កាមេរ៉ា​បច្ចុប្បន្ន ត្រូវ "​ខ្វាក់​"​ដោយសារ​អណ្តាតភ្លើង ។​

​បច្ចុប្បន្ននេះ ប៉ូលិស​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​ប្រភេទ​កាមេរ៉ា infrared ដើម្បី​ស្វែងរក​ជនរងគ្រោះ​ដែល​នៅមាន​ជីវិត​ក្នុង​ភ្នក់ភ្លើង ។ ប៉ុន្តែ​បច្ចេកវិទ្យា​នេះ ពិបាក​ញែក​ច្បាស់​ថា កន្លែង​ណា​ជា​ថាមពល​កម្ដៅ​បញ្ចេញ​ចំហាយ​ពី​មនុស្ស និង​អណ្តាតភ្លើង។​

ចំពោះ​ប្រព័ន្ធ​កាមេរ៉ា​ថ្មី​នេះ ពុំ​ប្រើប្រាស់​បំពង់​ស្រូប​រូបភាព​បែប​ប្រពៃណី​ទេ តែ​វា​ជំនួស​ដោយ​បច្ចេកវិទ្យា រូបភាព​ទាំងមូល នៃ​បច្ចេកវិទ្យា​ឌីជីថល សម្រាប់​ផ្តិត​យក​រូបភាព 3D ។​

​បច្ចេកវិទ្យា​ថ្មី​នេះ នឹង​ប្រើប្រាស់​កញ្ចុំ​ឡាស៊ែរ infrared ដើម្បី​ស្កេ​ន​យក​បន្ទប់​ទាំងមូល ហើយ​ប្រមូលយក​ទិន្នន័យ រួច​បកស្រាយ​វា ដើម្បី​សម្គាល់​ដឹង​ពី​វត្ថុ​នៅ​ខាងក្នុង ទោះបីជា​អណ្តាតភ្លើង​ផ្សែង​បាំង​ជិត​ក្រសែភ្នែក​ក្តី ។ លទ្ធផល​គឺ​រូបភាព​3D រស់​រវើក​មួយ​នឹង​និមិត្ត​ឡើង ។​

​តាម​អ្នកឯកទេស Pietro Ferraro នៃ​ក្រុម​ប្រឹក្សាជាតិ​ស្រាវជ្រាវ​របស់​អ៊ីតាលី​ឲ្យ​ដឹងថា ទិសដៅ​បន្ត​របស់​បច្ចេកវិទ្យា​នេះ គឺ​អភិវឌ្ឍន៍​បណ្តា​ប្រព័ន្ធ​ចល័ត អាច​ផ្ទុក​ប្រភព​បង្កើត laser ផង និង​កាមេរ៉ា មិន​"​ខ្លាច​ភ្លើង​" ផង ហើយក៏​ដើម្បី​បម្រើ​ឲ្យ​ទាំង​វិស័យ​សុខាភិបាល និង​សុខភាព​ថែមទៀត ។