សារអេឡិចត្រូនិច
ការសិក្សា​មួយ​រកឃើញថា​ ថ្ម​ដែល​ធ្លាក់​ពី​អវកាស​ អាច​នាំមក​នូវ​ម៉ូលេគុល​ ដែល​ធ្វើ​ឲ្យ​ជីវិត​លើ​ផែនដី​ចាប់កំណើត​ឡើង​


ក្រុម​អ្នកស្រាវជ្រាវ​ដែល​បង្កើត​លក្ខខណ្ឌ​ក្នុង​ទី​អវកាស​ជ្រៅ បាន​គាំទ្រ​ទ្រឹស្តី​ដែលថា​ជីវិត​លើ​ផែនដី​អាច​ត្រូវបាន​ចាប់ផ្តើម​ឡើង​ដោយសារ​ផ្កាយដុះកន្ទុយ។ ពួកគេ​បាន​រកឃើញថា ប្លុក​ផ្ទុក​ជីវិត​ដ៏​សាំញ៉ាំជាច្រើន អាច​ត្រូវបាន​បង្កើតឡើង​នៅលើ​ធូលី​អន្តរ​ភព​ដ៏​ត្រជាក់ ដែល​ធ្វើ​ឲ្យ​ជីវិត​ចាប់ផ្តើម​កើតមានឡើង។​

​ពួក​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋានថា ផ្កាយដុះកន្ទុយ​ដែល​បុក​ជាមួយ​ផែនដី​អាច​នាំមក​នូវ​ម៉ូលេគុល​ទាំងនេះ និងចាប់ផ្តើម​លូតលាស់​នូវ​ប្រូតេអ៊ីន និង​ជាតិ​ស្ករ​ចាំបាច់​សម្រាប់​ជីវិត​ដ៏​ស្មុ​គស្មាញ​កាន់តែ​ច្រើនឡើង។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ផ្កាយដុះកន្ទុយ​ដូចជា​ផ្កាយ​ឈ្មោះ Halley’s ជាដើម​អាចជា​មូលដ្ឋាន​ចិញ្ចឹមជីវិត​មួយ​សម្រាប់​ម៉ូលេគុល​ដ៏​សាំញ៉ាំ​ដូចជា សរីរាង្គ​ឈ្មោះថា Dipeptides ជាដើម ។​

​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University of California និង University of Hawaii បាន​បង្ហាញថា លក្ខខណ្ឌ​ក្នុង​ទី​អវកាស​អាចមាន​លទ្ធភាព​បង្កើត​សរីរាង្គ Dipeptides  ដ៏​ស្មុ​គស្មាញ​ទាំងអស់នេះ​ឡើង ដោយមាន​ភ្ជាប់​ជាមួយ​គូ​អាមីណូអាស៊ីត​ជាច្រើន ដែល​ចាំបាច់​ដើម្បី​បង្កើត​ប្លុក​សម្រាប់​ផ្ទុក​រាល់​វត្ថុ​មានជីវិត​ទាំងអស់។​

​ពួកគេ​បាន​និយាយថា របកគំហើញ​មួយ​នេះ​បើក​ឲ្យ​មានការ​សន្និដ្ឋាន​អំពី​លទ្ធភាព​ថា​ម៉ូលេគុល​ទាំងនេះ​បាន​ត្រូវ​នាំមក​ផែនដី​តាមរយៈ​ផ្កាយដុះកន្ទុយ ឬ អាចជា​អាចម៍ផ្កាយ ដោយ​បង្ក​ឲ្យ​មានការ​បង្កើត​ប្រូតេអ៊ីន អង់ស៊ីម និង ថែមទាំង​ម៉ូលេគុល​ដ៏​ស្មុ​គស្មាញ​ជាច្រើន​ដូចជា ស្ករ​ជាដើម ដែល​ចាំបាច់​សម្រាប់​ជីវិត៕