សារអេឡិចត្រូនិច
​Microsoft ត្រៀម​បញ្ចប់ជីវិត Window XP ឆ្នាំ ២០១៤


វាជាសារមួយច្បាស់ៗប្រាប់ ទៅអ្នកទាំងឡាយណាដែល កំពុងនៅប្រើ Windows XP នៅ ឡើយ។ ក្រុមហ៊ុន Microsoft បានប្រកាសឲ្យដឹងថា Windows XP និង Office 2003 លែង ទទួលបាន Support ពី Microsoft ចាប់ពីថ្ងៃ 8 ខែមេសា ឆ្នាំ 2014 ខាងមុខតទៅ។

លោក Stella Chernyak ជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនបានប្រាប់ថា Microsoft នឹងបញ្ឈប់ការផ្តល់ Update សម្រាប់ Security និង Security Hot prices ព្រមទាំង Technical Support ចាប់ពី ក្រោយថ្ងៃទី 8 ខែមេសា ឆ្នាំ 2014។

អាស្រ័យទៅលើសេចក្តីជូនដំណឹងនេះ អ្នកប្រើ Windows XP នាពេលសព្វថ្ងៃសូមរួសរាន់ប្តូរទៅប្រើ Windows 7 ឬ Windows ណាមួយផ្សេងតាមសេចក្តីត្រូវការ ឬ នៅបន្តប្រើទៀតក៏បាន តែនឹងមិនបានទទួល Support នានាដូច ពេលសព្វថ្ងៃនេះឡើយ។ ដូច្នេះអ្នកប្រើទាំងអស់ដែលនៅស្រឡាញ់ Windows XP នៅឡើយមានពេលនៅសល់ មិនដល់ 2 ឆ្នាំទៀតទេដើម្បីប្តូរចិត្ត។

លោក Chernyak បាននិយាយនៅក្នុង Blog មួយថា: Windows XP និង Office 2003 ជា Software ដែលល្អបំផុត មួយនិងត្រូវបានចេញលក់ក្នុងកាលវេលាមួយយ៉ាងសមស្របបំផុត តែការរីកចំរើននៃអ្វីៗសព្វយ៉ាងរុញឲ្យ Microsoft ធ្វើអ្វីមួយផ្សេងទៀតដែលប្រសើរជាងនិងល្អជាងនិងអាចដើរទាន់បច្ចេកវិទ្យាបែបទំនើបនាពេលបច្ចុប្បន្ន ឯអ្នកប្រើក៏ត្រូវការអ្វីដែលប្លែកដែរ ដូច្នេះមានមនុស្សច្រើនរំពឹងលើការបង្កើតអ្វីដែលថ្មីជាង។

ការប្រកាសឲ្យដឹងរបស់ Microsoft វាមិនមានអ្វីប្លែកនោះទេ ព្រោះ Microsoft បាននិយាយបែបនេះកាលពីឆ្នាំ 2002 រួចម្តងមកហើយថាជីវិតរបស់ Software (OS) មួយនេះមានរយៈវេលារបស់វាចំនួន 10 ឆ្នាំគិតពីឆ្នាំ 2002 ទៅដល់ឆ្នាំ 2014 និងប្រើពេល 2 ឆ្នាំសំរាប់ធ្វើ Promotion រួមជាមួយនោះដែរ។

មានអ្នកប្រើ Computer មួយចំនួនធំនៅប្រើ Windows XP រហូតដល់ Service Pack 3 (SP3) មិនទាន់នឹកឃើញចង់ ប្តូរចិត្តទៅប្រើ OS ផ្សេង ឬ Upgrade ទៅ Window ផ្សេងឡើយ។

ក្រុមហ៊ុន Microsoft បានឲ្យយោបល់ថាសម្រាប់អ្នកដែលចង់ Upgrade ទៅ Windows ថ្មីសូមកុំរង់ចាំការមកដល់ របស់  Windows 8 ឲ្យសោះគួរតែ Upgrade ទៅ Windows 7 និង Office 2010 ចាប់ពីពេលឥឡូវនេះ ទៅជាពិសេស ក្រុមហ៊ុនទាំងឡាយណាដែលនៅប្រើ Windows XP និង Office 2003 នៅឡើយ រយៈពេលពីរឆ្នាំ ទៅមុខទៀតគឺល្មម គ្រប់គ្រាន់ហើយសម្រាប់ការផ្លាស់ប្តូរនោះ៕