សេដ្ឋកិច្ចអាមេរិក នៅតែដើរយឺត
ថ្ងៃ ព្រហស្បត្ត៏ ទី ៧ ខែ មីនា ឆ្នាំ ២០១៣ ម៉ោង ១៦:១១
សេដ្ឋកិច្ចអាមេរិក នៅដំណើរការក្នុងល្បឿនមួយយឺតដដែល ក្នុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយសារតែមានក្តីបារម្ភកាន់តែច្រើនពីផលប៉ះពាល់នៃការដំឡើងពន្ធថ្មីលើការចំណាយរបស់អ្នកប្រើប្រាស់ ។ នេះបើតាមរបាយការណ៍របស់ធនាគារកណ្តាលអាមេរិកដែលបានឱ្យដឹងកាលពីថ្ងៃពុធ ទី៦ មីនា ។
មន្ត្រីធនាគារកណ្តាលលោកបេក ប៊ុក (Beige Book) ថ្លែងថា ជាទូទៅសកម្មភាពសេដ្ឋកិច្ចកើនឡើងក្នុងល្បឿនមួយយឺតទៅដល់ល្បឿនមួយយឺតបំផុត ។ របាយការណ៍សង្កត់ធ្ងន់ថា សកម្មភាពរបស់រដ្ឋាភិបាលដូចជា កាលពីថ្ងៃទី១ ខែមករា បានដំឡើងពន្ធលើប្រាក់ខែបុគ្គលិក និងច្បាប់កំណែទម្រង់សុខភាពថ្មីបានប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់ ព្រោះថាវាស្មើនឹង៧០%នៃទិន្នផលសេដ្ឋកិច្ច ។
របាយការណ៍បង្ហាញថា សង្កាត់ភាគច្រើនត្រូវបានរាយការណ៍ថា មានកំណើនការចំណាយរបស់អ្នកប្រើប្រាស់ ប៉ុន្តែការលក់រាយបានធ្លាក់ចុះនៅក្នុងសង្កាត់ជាច្រើន ។ ការលក់រថយន្តមានការកើនឡើងនៅក្នុងសង្កាត់ជាច្រើន ហើយវិស័យទេសចរណ៍ក៏មានភាពល្អប្រសើរនៅក្នុងតំបន់ជាច្រើន ។
តម្រូវការសេវាកម្មមានភាពវិជ្ជមាននៅទូទាំងប្រទេស ហើយជាការកត់សម្គាល់គឺតម្រូវការក្រុមហ៊ុនភស្តុភារ និងបច្ចេកវិទ្យា ។ របាយការណ៍បានបន្ថែមថា សម្ពាធតម្លៃនៅទាប លើកលែងតែកំណើនតម្លៃវត្ថុធាតុដើមពិតប្រាកដ និងតម្លៃលក់រាយនៅក្នុងសង្កាត់ជាច្រើន ។ ស្ថានភាពទីផ្សារការងារមានភាពល្អប្រសើរ បើទោះបីជាសង្កាត់ជាច្រើនត្រូវបានរាយការណ៍ថា ខកខានមិនបានជួលបុគ្គលិកក៏ដោយ ៕