សារអេឡិចត្រូនិច
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា ប្រាសាទព្រះវិហារ ចន្លោះពី៣០០ទៅ៤០០នាក់ ក្នុងមួយថ្ងៃ


ព្រះវិហារ៖ ចាប់ពីដើមខែធ្នូ ឆ្នាំ២០១៣ កន្លងមក នៅក្នុងខេត្តព្រះវិហារ ដោយសារមានអាកាសធាតុត្រជាក់ជាងមុន ខុសពីធម្មតា ចំណែកនៅលើប្រាសាទព្រះវិហារវិញ នៅពេលយប់មានអាកាសធាតុត្រជាក់ រហូតដល់ពី៩ ទៅ១០អង្សា នឹងពេលថ្ងៃពី១១ ទៅ១២អង្សា ក៏ប៉ុន្តែទោះបីជាអាកាសធាតុត្រជាក់ខ្លាំង យ៉ាងណាក៏ដោយ ក៏នៅតែមានភ្ញៀវ ទេសចរជាតិ អន្តរជាតិ សិស្សនិស្សិត នាំគ្នាមកទស្សនា នៅលើប្រាសាទព្រះវិហារ ចន្លោះពី៣០០ទៅ៤០០នាក់ ក្នុងមួយថ្ងៃដែរ ។

បើតាមសំដីរបស់អ៊ំស្រី ដែលជាភ្ញៀវទេសចរ បានប្រាប់អ្នកយកព័ត៌មានដើមអម្ពិលឲ្យដឹងថា គាត់មកតាំងពីទីក្រុង ភ្នំពេញ ដើម្បីឡើងមកទស្សនាលើប្រាសាទព្រះវិហារនេះ នឹងមើល ពីភាពអស្ចារ្យនៃស្នាដៃខ្មែរដែលកសាងប្រាសាទ ព្រះវិហារ ដែលឈរបង្អូតរាងនៅលើកំពូលភ្នំដងរែក ទោះបីជាអាកាសធាតុត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ ព្រោះគាត់ ដឹងថាប្រាសាទព្រះវិហារនេះ ជាមរតកខ្មែរពិតៗ។

គួបញ្ជាក់ផងដែរថា ជារាងរាល់ថ្ងៃ ពិសេសថ្ងៃសោរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សំរាកផ្សេងៗ តែងតែមានភ្ញៀវទេសចរ ឡើងមកទស្សនាប្រាសាទព្រះវិហារនេះមិនតិចជាង ៣០០ទៅ៤០០នាក់ទេ ៕

(ប្រភព៖ ដើមអំពិល)