សារអេឡិចត្រូនិច
ថ្មពិលប្រភេទថ្មី សាកថ្ម iPhone ពេញ ចំណាយត្រឹម ៥វិនាទី


ការសិក្សា​លោត​ផ្លោះ​មួយ ក្នុង​បច្ចេកវិទ្យា​បង្កើត​ថ្មពិល ដែល​ធ្វើ​ឲ្យ​ពពួក Smart Phone iPad ....​អាច​បញ្ចូល​ថ្ម​ពេញ លឿន​ជាង​រាប់ពាន់​ដង​ប្រៀប​នឹង​ប្រភេទ​ឧបករណ៍​សាក​ថ្ម​បច្ចុប្បន្ន ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​ទើបតែ​ប្រកាស​បង្ហាញ​ពី​សណ្ឋាន​ថ្មពិល​ថ្មី​ទាំងស្រុង​មួយ ដែល​អាច​សាក​បំពេញ​ថាមពល​សម្រាប់​ទូរស័ព្ទ​ចល័ត ដូចជា iPhone Galaxy S3 ឬ​រថយន្ត​ប្រើ​អគ្គិសនី ក្នុង​វេលា​ត្រឹម​វិនាទី​ប៉ុណ្ណោះ ។​ បរិក្ខា​រនេះ​វា​មាន​ឈ្មោះថា Supercapacitors graphene micro level ត្រូវបាន​បង្កើតឡើង​ពី​បន្ទះ Carbon ក្រា​ស់ មាន atom តែមួយគត់ ហើយ​ងាយស្រួល​នឹង​ផលិត ក៏ដូចជា​ដាក់បញ្ចូល​ជាមួយ​បរិក្ខា​រចល័ត ។ ទំហំ​ដ៏​តូចរបស់​វា​ក៏បង្ក​លក្ខណៈ​ឲ្យ​បណ្តា​ក្រុមហ៊ុន​ផលិត​ចេញ​នូវ​បរិក្ខា​រទាំងនោះ​តូច​ជាង​មុន​ដែរ ។​

​ដើម្បី​ឲ្យ Capacilor មួយ​អាច​ដំណើរការបាន​នោះ គេ​គ្រាន់តែ​រៀបចំ​ប៉ូល​អគ្គិសនី​ទាំង​២​យ៉ាងណា​ឲ្យ​ចន្លោះ​ផ្ទៃ រវាង​វា​ទាំង​២ មាន​ទំហំ​ធំ​ជា​អតិប្បរមា ។ អាស្រ័យហេតុនេះ​កំពូល Capacitor នឹង​អាច​រក្សាបាន​ថាមពល​ច្រើនជាង​មុន ។​
​មុន​នោះ គេ​បាន​ពិសោធន៍​ធ្វើ​ប៉ូល​អគ្គិសនី តាមរយៈ​ការ​គាប​ស្រទាប់ graphen ត្រួត​លើ​គ្នា (​ស្រដៀង​នឹង​ការ​កៀប​នឹង​បន្ទះ​នំប៉័ង​ជាមួយគ្នា​) ។ ប៉ុន្តែ​វិធី​នេះ ពុំ​អាចអនុវត្ត​ន៍ទៅលើ Electromic circuit boards បានទេ ។​

ជាមួយ​ស្ថាបត្យកម្ម​ថ្មី​នេះ ពួក​អ្នកស្រាវជ្រាវ​បាន​រៀប​ប៉ូល​អគ្គិសនីនៅ​ទន្ទឹមគ្នា តាម​ទម្រង់​ប្រទាក់ក្រឡា ដូច​យើង​ប្រទាក់​ម្រាមដៃ ជាមួយគ្នា ។ វិធី​នេះ​ធ្វើ​ឲ្យ​គេ​ទទួលបាន​នូវ​ផ្ទៃក្រឡា​អតិប្បរមា​រវាង​ប៉ូល​ទាំង​២ ហើយ​អាច​កាត់បន្ថយ​បាន​នូវ "​ច​ម្ងាយ​ផ្លូវ​" របស់​បណ្តា ion ដែល​ធ្វើ​ចលនា​ក្នុង electrolytic solution ។​ លទ្ធផល ​គឺ​កំពូល Capaciton នឹងមាន​ថាមពល​បញ្ចូល​ច្រើនជាង​របៀប​តម្រៀប​រប​ស់ Capaciton បែប​បុរាណ ។ វា​គឺជា​មូលដ្ឋាន​សម្រាប់​សករាជ​នៃ​បរិក្ខារ​ប​ច្ចរក​វិទ្យា​ថ្មីៗ បន្ទាប់ពី​របកគំហើញ​ខាងលើនេះ ៕