សារអេឡិចត្រូនិច
សារ៉ា​ប៉ូ​វ៉ា ​ឈាន​ចូល​ជុំ​ទី​៣​ BNP Paribas Openនៅ​អា​មេរិក​


នាង​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា ​ក្នុង​នាម​ជា​អតី​ត​ជើង​ឯក​​បាន​ឆ្លង​​ចូល​ដល់​ជុំ​ទី​៣​កម្ម​វិធី BNP Paribas Open បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡា​ការិនី​អ៊ីតា​លី​ Francesca Schiavoneជា​មួយ​លទ្ធផល​៦-២​និង​៦-១​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៩​មី​នា ។​ ព្រឹត្តិ​ការណ៍​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង Indian​ Wells រដ្ឋ​កា​លី​ហ្វ័រនី​ញ៉ា​​សហ​រដ្ឋ​អា​មេរិក។​

​នៅ​ជុំ​បន្ទាប់​នាង​នឹង​ប៉ះ​ជា​មួយ​កីឡាការិនី​អេស្ប៉ាញ Carla Suarez Navarro​ ដែល​​បាន​យក​ឈ្នះ​កីឡាការិនី​មិត្ត​រួម​ជាតិ​ខ្លួន​Silvia Soler Espinosa ។​ ​ចំណែក​កីឡាការិនី​ប៉ូ​ឡូញ​ អា​នី​យ៉េស្កា​ រែដ​វ៉ាន់​ស្កា​ ក៏​បាន​ឈាន​ចូល​ដល់​ជុំ​ទី​៣​ផង​ដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​ម្ចាស់​ផ្ទះ ម៉ា​រី​យ៉ា សាន់​ឆេស​ក្នុង​លទ្ធផល​៦-២​និង​៦-១ ។ នៅ​ជុំ​បន្ទាប់​ នាង​នឹង​ជួប​ជា​មួយ​កីឡាការិនី​រូ​ម៉ា​នី Sorana Cirstea​ដែល​បាន​បំ​បាក់​កីឡាការិនី​អេស្ប៉ាញ Anabel Medina Garriguesក្នុង​លទ្ធផល​ ៤-៦,៦-៣​និង​៦-១ ៕