សារអេឡិចត្រូនិច
រថយន្ត​រ៉េវ​ហ្វ័រ ​បើក​​បុក​បង្គោល ​​ស្លាក​ប៉ាណូ​ស្រា​បៀ ​​ក្រឡាប់​​កៀប​អ្នក​បើ​ក​បែក​ក្បាល​ធ្លាយ​ខួរ​


រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៣ បាន​បែក​ក្បាល​​ធ្លាយ​ខួរ​ស្លាប់​នៅនឹងកន្លែង​ក្នុង​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័រ​មួយ​គ្រឿង​ បន្ទាប់​ពី​រូបគេ​បើក​រថយន្ត​នោះ ធ្វើ​ដំណើរ​​ក្នុង​ល្បឿន​​យ៉ាង​លឿន ហើយ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​​បង្គោល​ស្លាក​ប៉ាណូ​ស្រាបៀរ​​នៅ​មុខ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​​ពេញទំហឹង​លាន់​សូរ​ដូច​រន្ទះ​ បណ្តាល​ឱ្យ​​បាក់​ដួល​រាប​ដល់​ដី និង​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ ។  ​ហេតុការណ៍​នេះ​បាន​កើតឡើង​​កាលពីវេលាម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃទី ១០ មីនា ២០១៣ ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​​មុខហាង​ខារ៉ាអូខេ​យីហោ​ ហេង​ហេង ស្ថិតក្នុងភូមិ​ព្រៃ​ព្រីងខាង​ត្បូង សង្កាត់​​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ ។

រថយន្តដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះម៉ាកតូយ៉ូតារ៉េវហ្វ័រ ពណ៌​ខ្មៅ ជន​រងគ្រោះ​មានឈ្មោះឆម សិទ្ធិស័ក្ដ មានអាយុជាង​៣៧​ឆ្នាំ ជាមន្រ្តីយោធាមានឋានន្តរស័ក្ដិអនុសេនីយ៍ឯក មានទីលំនៅ​ផ្ទះលេខ៤២ ផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានកៀប​នឹងកាប៊ីន​រថយន្តបែក​ក្បាល​ធ្លាយខួរស្លាប់ភ្លាមៗនៅក្នុងរថយន្តនោះតែម្ដង៕