សារអេឡិចត្រូនិច
អាពាហ៍ពិពាហ៍​ល្អ​សម្រាប់​បេះដូង​ស្ត្រី​


អាពាហ៍ពិពាហ៍ ពុំ​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​បេះដូង​របស់​បុរស​ប៉ុណ្ណោះ​ទេ តែ​នៅ​ល្អ​សម្រាប់​ទាំង​ស្ត្រី​, នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​មួយ​របស់​ពួក​អ្នកវិទ្យា សាស្ត្រ​ហូ​ឡង់​។​ ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយ​ថ្មីៗ​នេះ បានបង្ហាញ​ថា អាពាហ៍ពិពាហ៍ នាំមក​នូវ​ផលប្រ យោជន៍​សុខភាព​ជា​ច្រើន​សម្រាប់​បុរស ដោយសារ​ពួកគេ​ត្រូវ​បាន​ភរិយា​ថែទាំ​ហ្មត់ចត់ និង​រំលឹក​ឱ្យ​ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ផង​។​

​ប៉ុន្តែ​ការស្រាវជ្រាវ​ថ្មី​បំផុត​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​មន្ទីរពេទ្យ​មហាវិទ្យាល័យ Turku (​ហ្វាំង​ឡ​ង់​) បាន​រកឃើញថា ស្ត្រី​ក៏​បាន​ទទួល​ប្រយោជន៍​ពី​អាពាហ៍ពិពាហ៍​ដែរ​។​ ពួក​អ្នកវិទ្យាសាស្ត្រ បាន​ដំណើរការ​ស្រាវជ្រាវ​លើ​អ្នកជំងឺ​បេះដូង ១៥.៣៣០​នាក់ ក្នុង​រយៈពេល​១០​ឆ្នាំ​។ លទ្ធផល​បាន​បង្ហាញថា ស្ត្រី​និង​បុរស​នៅលីវ មានការ​ប្រឈម​កើត​ជំងឺ​បេះដូង​ខ្ពស់ ជាង​២/៣​ដង ធៀប​នឹង​អ្នក​បាន​បង្កើត​គ្រួសារ​។​ ក្នុង​ចំណោម​អ្នក​កើត​ជំងឺ​បេះដូង​នោះ អ្នក​នៅ​លីវ មានការ​ប្រឈម​បាត់បង់​ជីវិត ក្នុង​រង្វង់​២៨​ថ្ងៃ ក្រោយពេល​កើត​ជំងឺ​ខ្ពស់ ជាង​២/៥​ដង បើ​ប្រៀបធៀប​នឹង​អ្នក​មាន​គ្រួសារ​។​

​ពួក​អ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា អ្នក​បាន​បង្កើត​គ្រួសារ ក៏​អាច​នៅ​រស់​បាន​យូរ​ជាង​ពេល​កើត​ជំងឺ​បេះដូង​ដោយសារ​ពួកគេ បាន​ការជួយ​រហ័ស​ជាង​ពី​ភរិយា ឬ​ស្វាមី​របស់​ពួកគេ​៕​