សារអេឡិចត្រូនិច
អ្នក​ទេសចរណ៍​ឆ្លង​ពី​ដែន​គោក​ទៅ​ដែន​កោះ​គួរ​ផ្អាក​ព្រោះ​មាន​ព្យុះ​ក​ក្តិ​ក​


ព្រះសីហនុ: មន្ត្រី អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​និយាយថា អ្នក​ទេសចរណ៍​ឆ្លង​សមុទ្រ​ទៅ​ដែន​កោះ​ គួរតែ​ផ្អាក​ ការធ្វើដំណើរ​បណ្តោះអាសន្ន​សិន ព្រោះ​មាន​ព្យុះ​ខ្យល់ក​ក្តិ​ក រលក​សមុទ្រ​ធំៗ​មាន​កំពស់​ទឹក​ខ្ពស់​ទៀតផង​។​
​    ​
​មន្ត្រី​អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​និយាយ​នៅ​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៤ ខណៈដែល​សមុទ្រ​កំពុង​កើតមាន​ព្យុះ​ក​ក្តិ​ក​បែក​ផ្កាត្រែង លើ​ផ្ទៃសមុទ្រ និង​ក៏មាន​ទូក​នេសាទ​សមុទ្រ​​កំពុង​រត់​ចូល​តំបន់​ទំនប់រលក ដើម្បី​សុវត្ថិភាព​។​
​ប្រភព​ដដែល​នោះ បាន​បន្តថា ព្យុះ​ក​ក្តិ​ក​នេះ មិនដឹងថា តើ​ដល់​ពេលណា​ថ្ងៃ​ណា​វា​និង​មានការ​ថមថយ​នោះទេ​?