សារអេឡិចត្រូនិច
ចាង​ មិន​ ទទួល​ពាន​រង្វាន់ ជា​តួសម្តែង​ខែ្សភាព​យន្ត​ជប៉ុន​


តួសម្តែងល្អដាច់គេរបស់ជប៉ុនក្នុងឆ្នាំ​​នេះ​ក្នុង​ខ្សែ​​ភាព​យន្ត​រឿង​​​«​​Fly With The Gold​» ​​លោក​​ចាង មិន​ បានទទួលពាន​រង្វាន់ជាតួ​សម្តែង​​​ភាព​យន្ត​ជប៉ុន​ដ៏ឆ្មើមប្រចាំឆ្នាំ​ទី​៣៦​​ ដែល ​ប្រារព្ធ​ធ្វើឡើងនៅ​សណ្ឋាគារ​ហ្គ្រេន​ព្រីន​នៅ​ទី​ក្រុង​​តា​កា​ណាវ៉ា ប្រទេសជប៉ុន ។ ​រឿង​នេះ​ថតនៅ​ក្នុង​ប្រទេស​ជប៉ុន​ ដោយ លោក​ចាង មិន ​​ដើរ​តួជា​​​ Momo ​​​​​​​​​ជាអ្នក​​ឯក​ទេស​ខាង​​គ្រាប់បែក​​​ទៅ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។

ទេព​កោសល្យ​​​សម្តែង​ពី​ភាព​ឈឺ​ចាប់​របស់​តួ​អង្គ Momo​ គឺជា​ការឆ្លុះ​បញ្ចាំង​ពី​សមត្ថ​ភាព​សម្តែង​ដ៏​អស្ចារ្យ​ និង​ភាព​ប៉ិន​ប្រសប់​របស់​​លោក ។ ​រឿង​​«​Fly With The Gold​» ​​​មាន​អ្នក​និយម​ទស្សនា​ច្រើន​ដែលធ្វើឲ្យភាព​យន្ត​នេះ​លក់​ដាច់​ដល់ទៅ​១៦០.០០០​​បន្ទះ​នៅ​ក្នុង​ថ្ងៃ​ទី​មួយ ៕